គម្ពីរសញ្ញាថ្មី

ភីលេម៉ូន 1:2-10 Khmer Christian Bible (KCB)

2. ហើយ​ជូន​ចំពោះ​នាង​អាប់ភា​ជា​បងប្អូន​របស់​យើង​ និង​លោក​អើឃីព​ជា​អ្នក​រួម​ប្រយុទ្ធ​ជាមួយ​យើង​ ព្រមទាំង​ក្រុមជំនុំ​ដែល​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលេម៉ូន​ផង។​

3. សូម​ឲ្យ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​

4. ខ្ញុំ​តែងតែ​អរព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច​ ទាំង​នឹកចាំ​ពី​អ្នក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​

5. ដ្បិត​ខ្ញុំ​បាន​ឮ​អំពី​សេចក្ដី​ស្រឡាញ់​ និង​ជំនឿ​របស់​អ្នក​ដែល​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ និង​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​

6. ដូច្នេះ​ សូម​ឲ្យ​ការ​រួម​ចំណែក​ខាង​ឯ​ជំនឿ​របស់​អ្នក​មាន​ប្រសិទ្ធភាព​ឡើង​ ដើម្បី​ឲ្យ​បាន​យល់​ដឹង​អំពី​ការ​ល្អ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​យើង​សម្រាប់​ព្រះគ្រិស្ដ។​

7. ប្អូន​អើយ!​ ខ្ញុំ​មាន​អំណរ​ និង​បាន​ទទួល​ការ​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ ពី​ព្រោះ​ពួក​បរិសុទ្ធ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ដោយសារ​អ្នក។​

8. ដូច្នេះ​ ទោះបី​ខ្ញុំ​ជឿ​ជាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ព្រះគ្រិស្ដ​ថា​អាច​បង្គាប់​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ​

9. ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ​ ដ្បិត​ប៉ូល​ខ្ញុំ​ជា​មនុស្ស​ចាស់​ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ទៀត​

10. ខ្ញុំ​សូម​អង្វរ​អ្នក​អំពី​កូន​របស់​ខ្ញុំ​ ឈ្មោះ​អូនេស៊ីម​ ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង​

សូមអានជំពូកពេញលេញ ភីលេម៉ូន 1