គម្ពីរសញ្ញាថ្មី

ភីលេម៉ូន 1:10-18 Khmer Christian Bible (KCB)

10. ខ្ញុំ​សូម​អង្វរ​អ្នក​អំពី​កូន​របស់​ខ្ញុំ​ ឈ្មោះ​អូនេស៊ីម​ ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង​

11. កាល​ពីដើម​ អូនេស៊ីម​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​គាត់​មាន​ប្រយោជន៍​ទាំង​សម្រាប់​អ្នក​ និង​ខ្ញុំ។​

12. ខ្ញុំ​បាន​ចាត់​គាត់​ដែល​ជា​ដួង​ចិត្ដ​របស់​ខ្ញុំ​ឲ្យ​ត្រលប់​មក​ឯ​អ្នក​វិញ​

13. ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជាមួយ​ខ្ញុំ​ណាស់​ ដើម្បី​ឲ្យ​គាត់​បម្រើ​ខ្ញុំ​ជំនួស​អ្នក​ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ​

14. ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ទេ​ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​អំពើ​ល្អ​ដោយ​បង្ខំ​ចិត្ដ​ឡើយ​ គឺ​ដោយ​ស្ម័គ្រចិត្ដ​វិញ‍។​

15. ប្រហែល​ជា​ដោយសារ​តែ​មូល​ហេតុ​នេះ​ហើយ​ បាន​ជា​គាត់​ត្រូវ​បែក​ពី​អ្នក​មួយ​រយៈ​ គឺ​ដើម្បី​ឲ្យ​អ្នក​ទទួល​គាត់​វិញ​អស់កល្ប​ជានិច្ច​

16. ហើយ​មិន​មែន​ក្នុង​នាម​ជា​បាវបម្រើ​ទៀត​ទេ​ ប៉ុន្ដែ​ប្រសើរ​ជាង​បាវបម្រើ​ទៅ​ទៀត​ គឺ​ជា​បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ពិសេស​សម្រាប់​ខ្ញុំ​ រីឯ​សម្រាប់​អ្នក​វិញ​ គាត់​កាន់​តែ​ពិសេស​ជាង​អ្នក​ជា​ទី​ស្រឡាញ់​ទៅ​ទៀត​ ទាំង​ខាង​សាច់ឈាម​ និង​ក្នុង​ព្រះអម្ចាស់។​

17. ដូច្នេះ​ បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​គូកន​ មែន​សូម​អ្នក​ទទួល​គាត់​ទុក​ដូច​ជា​ទទួល​ខ្ញុំ​ចុះ។​

18. បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក​ ឬ​ជំពាក់​អ្នក​ សូម​គិត​លើ​ខ្ញុំ​ចុះ​

សូមអានជំពូកពេញលេញ ភីលេម៉ូន 1