គម្ពីរសញ្ញាថ្មី

ភីលេម៉ូន 1:1-5 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ និង​ធីម៉ូថេ​ជា​បងប្អូន​ ជូន​ចំពោះ​លោក​ភីលេម៉ូន​ជា​ទី​ស្រឡាញ់​ និង​ជា​អ្នក​រួម​ការងារ​ជាមួយ​យើង​

2. ហើយ​ជូន​ចំពោះ​នាង​អាប់ភា​ជា​បងប្អូន​របស់​យើង​ និង​លោក​អើឃីព​ជា​អ្នក​រួម​ប្រយុទ្ធ​ជាមួយ​យើង​ ព្រមទាំង​ក្រុមជំនុំ​ដែល​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលេម៉ូន​ផង។​

3. សូម​ឲ្យ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​

4. ខ្ញុំ​តែងតែ​អរព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច​ ទាំង​នឹកចាំ​ពី​អ្នក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​

5. ដ្បិត​ខ្ញុំ​បាន​ឮ​អំពី​សេចក្ដី​ស្រឡាញ់​ និង​ជំនឿ​របស់​អ្នក​ដែល​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ និង​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​

សូមអានជំពូកពេញលេញ ភីលេម៉ូន 1