គម្ពីរសញ្ញាថ្មី

ភីលីព 4:5-9 Khmer Christian Bible (KCB)

5. ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ស្គាល់​ចិត្ដ​ស្លូតបូត​របស់​អ្នក​រាល់គ្នា​ចុះ‍។​ ព្រះអម្ចាស់​នៅ​ជិត​បង្កើយ។​

6. ចូរ​កុំ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គ្រប់​ការ​ទាំង​អស់​ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ ទាំង​អរព្រះគុណ​ផង​

7. នោះ​សេចក្ដី​សុខសាន្ដ​របស់​ព្រះជាម្ចាស់​ដែល​វិសេស​លើស​អស់​ទាំង​គំនិត​របស់​មនុស្ស​នឹង​ការពារ​ចិត្ដ​គំនិត​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​

8. នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ‍!​ សេចក្ដី​ណា​ដែល​ពិត​ សេចក្ដី​ណា​ដែល​គួរ​គោរព​ សេចក្ដី​ណា​ដែល​សុចរិត​ សេចក្ដី​ណា​ដែល​បរិសុទ្ធ​ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់​ សេចក្ដី​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ បើ​មាន​សេចក្ដី​ល្អ​ ឬ​សេចក្ដី​គួរ​សរសើរ​ណា​មួយ​ ចូរ​ពិចារណា​អំពី​សេចក្ដី​ទាំង​នោះ​ចុះ​

9. ហើយ​សេចក្ដី​ទាំងឡាយ​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ បាន​ទទួល​ បាន​ឮ​ និង​បាន​ឃើញ​នៅ​ក្នុង​ខ្ញុំ​ ចូរ​អ្នក​រាល់គ្នា​ធ្វើ​តាម​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​នឹង​គង់​ជាមួយ​អ្នក​រាល់គ្នា។​

សូមអានជំពូកពេញលេញ ភីលីព 4