គម្ពីរសញ្ញាថ្មី

ភីលីព 2:26-30 Khmer Christian Bible (KCB)

26. ព្រោះ​គាត់​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់គ្នា​ណាស់​ ហើយ​គាត់​ពិបាក​ចិត្ដ​ណាស់​ដោយសារ​តែ​អ្នក​រាល់គ្នា​បាន‍​ឮ​ថា​ គាត់​ឈឺ‍។​

27. មែន​ហើយ​ គាត់​ឈឺ​ធ្ងន់​ស្ទើរ​តែ​ស្លាប់​មែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មេត្ដា​ដល់​គាត់​ ហើយ​មិន​មែន​តែ​គាត់​ប៉ុណ្ណោះ​ទេ​ ព្រះអង្គ​ក៏​មេត្ដា​ដល់​ខ្ញុំ​ដែរ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​លើ​ទុក្ខ។​

28. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រូតរះ​ចាត់​គាត់​ឲ្យ​មក​ជួប​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រេកអរ​នៅ​ពេល​ជួប​គាត់​ម្ដង​ទៀត​ ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ពី​ទុក្ខព្រួយ​ដែរ។​

29. ចូរ​ទទួល​គាត់​នៅ​ក្នុង​ព្រះអម្ចាស់​ដោយ​អំណរ​គ្រប់​យ៉ាង​ ហើយ​ចូរ​គោរព​មនុស្ស​បែប​នេះ​ចុះ​

30. ព្រោះ​ដោយសារ​កិច្ចការ​របស់​ព្រះគ្រិស្ដ​ គាត់​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ​ គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​បំពេញ​ភាព​ខ្វះខាត​ក្នុង​កិច្ចការ​របស់​អ្នក​រាល់គ្នា​សម្រាប់​ខ្ញុំ។​

សូមអានជំពូកពេញលេញ ភីលីព 2