គម្ពីរសញ្ញាថ្មី

ទីតុស 3:8-15 Khmer Christian Bible (KCB)

8. ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​បញ្ជាក់​សេចក្ដី​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​ពួកអ្នក​ដែល​ជឿ​លើ​ព្រះជាម្ចាស់​ខិតខំ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ប្រព្រឹត្ដិ​ល្អ។​ ការ​ទាំង​នេះ​ជា​ការ​ប្រសើរ​ និង​មាន​ប្រយោជន៍​ដល់​មនុស្ស។​

9. ចូរ​ចៀស​ចេញ​ពី​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​ និង​ពី​បញ្ជី​វង្ស​ត្រកូល​ ការ​ឈ្លោះ​ប្រកែក​ និង​ជម្លោះ​អំពី​គម្ពីរ​វិន័យ​ ដ្បិត​ការ​ទាំង​នោះ​ ជា​ការ​ឥត​ប្រយោជន៍​ ហើយ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់។​

10. ចំពោះ​មនុស្ស​ដែល​បង្កើត​បក្សពួក​ ចូរ​កុំ​ទទួល​ស្គាល់​អ្នក​នោះ​ឲ្យ​សោះ​ ក្រោយ​ពី​បាន​ព្រមាន​គេ​ម្ដង​ពីរ​ដង​ហើយ​នោះ​

11. ដោយ​ដឹង​ថា​ មនុស្ស​បែប​នេះ​អាក្រក់​អស់​ហើយ​ គេ​ចេះ​តែ​ធ្វើ​បាប​ ព្រមទាំង​ជា​អ្នក​ដាក់​ទោស​ខ្លួន​ឯង​ទៀត​ផង។​

12. នៅ​ពេល​ខ្ញុំ​ចាត់​លោក​អើតេម៉ាស​ ឬ​លោក​ទីឃីកុស​ឲ្យ​មក​ឯ​អ្នក​ ចូរ​ព្យាយាម​មក​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូប៉ូល​ ដ្បិត​ខ្ញុំ​សម្រេច​ចិត្ត​ថា​ ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។​

13. ចូរ​ខិតខំ​ជួយ​លោក​សេណាស​ជា​មេធាវី​ និង​លោក​អ័ប៉ុឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ កុំ​ឲ្យ​ពួកគេ​ខ្វះ​អ្វី​ឡើយ។​

14. ត្រូវ​ឲ្យ​បងប្អូន​យើង​ខិតខំ​ធ្វើ​ការ​ល្អ​ផង​ សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​ចាំបាច់​ទាំងឡាយ​ ដើម្បី​កុំ​ឲ្យ​ត្រលប់​ជា​មនុស្ស​មិន​បង្កើត​ផល​ឡើយ។​

15. បងប្អូន​ទាំង​អស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏​ជម្រាប​សួរ​មក​អ្នក‍​ដែរ‍។​ ចូរ​ជម្រាប​សួរ​ដល់​ពួកអ្នក​រួម​ជំនឿ​ដែល​ស្រឡាញ់​យើង​ផង។​ សូម​ឲ្យអ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​៕

សូមអានជំពូកពេញលេញ ទីតុស 3