4. ប៉ុន្ដែនៅពេលដែលសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សបានលេចមក
5. នោះព្រះអង្គបានសង្គ្រោះយើង មិនមែនដោយព្រោះកិច្ចការដ៏សុចរិតដែលយើងប្រព្រឹត្តទេ គឺដោយព្រោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតដែលឲ្យយើងកើតជាថ្មី និងការផ្លាស់ប្រែជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ
6. ហើយព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនេះមកលើយើងយ៉ាងបរិបូរ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអង្គសង្គ្រោះរបស់យើង
7. ដើម្បីនៅពេលយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គរួចហើយ នោះយើងនឹងត្រលប់ជាអ្នកស្នងមរតក ស្របតាមសេចក្ដីសង្ឃឹមលើជីវិតអស់កល្បជានិច្ច។
8. ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។
9. ចូរចៀសចេញពីការសួរដេញដោលដ៏ល្ងង់ខ្លៅ និងពីបញ្ជីវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីគម្ពីរវិន័យ ដ្បិតការទាំងនោះ ជាការឥតប្រយោជន៍ ហើយគ្មានបានការអ្វីទាំងអស់។
10. ចំពោះមនុស្សដែលបង្កើតបក្សពួក ចូរកុំទទួលស្គាល់អ្នកនោះឲ្យសោះ ក្រោយពីបានព្រមានគេម្ដងពីរដងហើយនោះ
11. ដោយដឹងថា មនុស្សបែបនេះអាក្រក់អស់ហើយ គេចេះតែធ្វើបាប ព្រមទាំងជាអ្នកដាក់ទោសខ្លួនឯងទៀតផង។
12. នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមកឯអ្នក ចូរព្យាយាមមកឯខ្ញុំនៅក្រុងនីកូប៉ូល ដ្បិតខ្ញុំសម្រេចចិត្តថា ស្នាក់នៅទីនោះក្នុងរដូវរងា។
13. ចូរខិតខំជួយលោកសេណាសជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខទៀត កុំឲ្យពួកគេខ្វះអ្វីឡើយ។
14. ត្រូវឲ្យបងប្អូនយើងខិតខំធ្វើការល្អផង សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់ទាំងឡាយ ដើម្បីកុំឲ្យត្រលប់ជាមនុស្សមិនបង្កើតផលឡើយ។