3. ដ្បិតកាលពីដើម យើងក៏ជាមនុស្សល្ងង់ខ្លៅ មិនស្តាប់បង្គាប់ ចាញ់ការបោកបញ្ឆោត ហើយបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីស្រើបស្រាលផ្សេងៗ ទាំងរស់នៅក្នុងសេចក្ដីអាក្រក់ និងសេចក្ដីឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
4. ប៉ុន្ដែនៅពេលដែលសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សបានលេចមក
5. នោះព្រះអង្គបានសង្គ្រោះយើង មិនមែនដោយព្រោះកិច្ចការដ៏សុចរិតដែលយើងប្រព្រឹត្តទេ គឺដោយព្រោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតដែលឲ្យយើងកើតជាថ្មី និងការផ្លាស់ប្រែជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ
6. ហើយព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនេះមកលើយើងយ៉ាងបរិបូរ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអង្គសង្គ្រោះរបស់យើង
7. ដើម្បីនៅពេលយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គរួចហើយ នោះយើងនឹងត្រលប់ជាអ្នកស្នងមរតក ស្របតាមសេចក្ដីសង្ឃឹមលើជីវិតអស់កល្បជានិច្ច។
8. ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។
9. ចូរចៀសចេញពីការសួរដេញដោលដ៏ល្ងង់ខ្លៅ និងពីបញ្ជីវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីគម្ពីរវិន័យ ដ្បិតការទាំងនោះ ជាការឥតប្រយោជន៍ ហើយគ្មានបានការអ្វីទាំងអស់។