គម្ពីរសញ្ញាថ្មី

ទីតុស 3:1-6 Khmer Christian Bible (KCB)

1. ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​ពួកអ្នក​ដឹកនាំ​ ចុះចូល​នឹង​ពួក​អាជ្ញាធរ​ ហើយ​ឲ្យ​ស្ដាប់​បង្គាប់​ ព្រមទាំង​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​បែប​យ៉ាង​

2. មិន​ត្រូវ​និយាយ​បង្ខូច​អ្នកណា​ម្នាក់​ ឬ​រក​រឿង​ឈ្លោះ​ប្រកែក​ឡើយ​ ត្រូវ​មាន​ចិត្ត​ស្លូតបូត​ ទាំង​បង្ហាញ​ចិត្ដ​សុភាព​គ្រប់​បែប​យ៉ាង​ដល់​មនុស្ស​ទាំង​អស់។​

3. ដ្បិត​កាល​ពីដើម​ យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​ មិន​ស្តាប់​បង្គាប់​ ចាញ់​ការ​បោកបញ្ឆោត​ ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​ និង​សេចក្ដី​ស្រើប​ស្រាល​ផ្សេងៗ​ ទាំង​រស់នៅ​ក្នុង​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ឈ្នានីស​ ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​ ព្រមទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង‍។​

4. ប៉ុន្ដែ​នៅ​ពេល​ដែល​សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​មនុស្ស​បាន​លេច​មក​

5. នោះ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ដ៏​សុចរិត​ដែល​យើង​ប្រព្រឹត្ត​ទេ​ គឺ​ដោយ​ព្រោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​វិញ‍​ តាមរយៈ​ការ​លាង​សម្អាត​ដែល​ឲ្យ​យើង​កើត​ជា​ថ្មី​ និង​ការ​ផ្លាស់ប្រែ​ជា​ថ្មី​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​

6. ហើយ​ព្រះអង្គ​បាន​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​បរិសុទ្ធ​នេះ​មក​លើ​យើង​យ៉ាង​បរិបូរ​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​

សូមអានជំពូកពេញលេញ ទីតុស 3