គម្ពីរសញ្ញាថ្មី

ទីតុស 2:9-15 Khmer Christian Bible (KCB)

9. ចូរ​ឲ្យ​ពួក​បាវបម្រើ​ចុះចូល​នឹង​ចៅហ្វាយ​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់​ ទាំង​ផ្គាប់​ចិត្ត​ចៅហ្វាយ​ ហើយ​ឥត​ប្រកែក​

10. ឥត​លួច​បន្លំ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​សំដែង​ភាព​ស្មោះត្រង់​ទាំង​ស្រុង​ ដើម្បី​តុបតែង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់​

11. ដ្បិត​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់​បាន​លេច​មក​ហើយ​

12. ព្រមទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះបង់​ការ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ ហើយ​ឲ្យ​យើង​រស់នៅ​ក្នុង​លោកិយ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់​ សុចរិត​ និង​ដោយ​គោរព‍​កោតខ្លាច​ព្រះជាម្ចាស់​

13. ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ​ និង​ការ​យាង​មក​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដម​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង‍​

14. ដែល​ព្រះ​អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ជំនួស​យើង​ ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ ហើយ​សម្អាត​ប្រជារាស្ត្រ​មួយ​ធ្វើ​ជា​ប្រជារាស្ដ្រ​ដ៏​វិសេស​សម្រាប់​ព្រះអង្គ​ផ្ទាល់​ ដែល​ខ្នះខ្នែង​ប្រព្រឹត្ដ​ការ​ល្អ។​

15. ចូរ​ប្រាប់​អំពី​ទាំង​នេះ​ ទាំង​ដាស់តឿន​ និង​ស្ដី​បន្ទោស​ពួកគេ​ដោយ​សិទ្ធិ​អំណាច​គ្រប់​បែប​យ៉ាង‍។​ កុំ​ឲ្យ​អ្នកណា​ម្នាក់​មើល​ងាយ​អ្នក​ឡើយ។​

សូមអានជំពូកពេញលេញ ទីតុស 2