គម្ពីរសញ្ញាថ្មី

ទីតុស 2:3-8 Khmer Christian Bible (KCB)

3. រីឯ​ស្ត្រី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ​ ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​អ្នក​បរិសុទ្ធ​ មិន​និយាយ​មូលបង្កាច់​ ឬ​ញៀន​ស្រា​ឡើយ​ ប៉ុន្តែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ​

4. ដើម្បី​អប់រំ​ស្រ្តី​ក្មេងៗ​ឲ្យ​ស្រឡាញ់​ប្ដី​ និង​កូន​របស់​ខ្លួន​

5. ឲ្យ​ដឹង​ខុសត្រូវ​ បរិសុទ្ធ​ ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អ​ ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ប្រមាថ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​ឡើយ។​

6. រីឯ​បុរស​ក្មេងៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ចូរ​ដាស់តឿន​គេ​ឲ្យ​មាន​គំនិត​ត្រឹមត្រូវ។​

7. ក្នុង​ការ​អ្វី​ក៏​ដោយ​ ចូរ​បង្ហាញ​ខ្លួន​អ្នក​ទុក​ជា​គំរូ​ពី​កិច្ចការ​ល្អ​ ហើយ​នៅ​ក្នុង​ការ​បង្រៀន​វិញ​ ចូរ​បង្ហាញ​ភាព​ស្អាតស្អំ​ សេចក្ដី​ថ្លៃថ្នូរ​

8. និង​ពាក្យ​សំដី​ត្រឹមត្រូវ​ ដែល​រក​បន្ទោស​មិន​បាន​ ដើម្បី​ឲ្យ​អ្នក​ប្រឆាំង​អាម៉ាស់​មុខ​ដោយ​គ្មាន​អ្វី​អាក្រក់​និយាយ​អំពី​យើង។​

សូមអានជំពូកពេញលេញ ទីតុស 2