គម្ពីរសញ្ញាថ្មី

ទីតុស 2:1-5 Khmer Christian Bible (KCB)

1. រីឯ​អ្នក​វិញ​ ចូរ​និយាយ​សេចក្ដី​ណា​ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ត្រឹមត្រូវ។​

2. ត្រូវ​ឲ្យ​បុរស​ចាស់ៗ​ចេះ​ទប់ចិត្ដ​ ហើយ​ដឹង​ខុសត្រូវ​ គួរ​ឲ្យ​គោរព​ និង​រឹងមាំ​ក្នុង​ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​អត់ធ្មត់​ផង។​

3. រីឯ​ស្ត្រី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ​ ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​អ្នក​បរិសុទ្ធ​ មិន​និយាយ​មូលបង្កាច់​ ឬ​ញៀន​ស្រា​ឡើយ​ ប៉ុន្តែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ​

4. ដើម្បី​អប់រំ​ស្រ្តី​ក្មេងៗ​ឲ្យ​ស្រឡាញ់​ប្ដី​ និង​កូន​របស់​ខ្លួន​

5. ឲ្យ​ដឹង​ខុសត្រូវ​ បរិសុទ្ធ​ ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អ​ ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ប្រមាថ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​ឡើយ។​

សូមអានជំពូកពេញលេញ ទីតុស 2