គម្ពីរសញ្ញាថ្មី

ទីតុស 1:8-16 Khmer Christian Bible (KCB)

8. ផ្ទុយ​ទៅ​វិញ​ ត្រូវ​ចេះ​រាក់ទាក់​ ស្រឡាញ់​ការ​ល្អ​ ដឹង​ខុសត្រូវ​ សុចរិត​ បរិសុទ្ធ​ ចេះ​ទប់​ចិត្ត​

9. ព្រមទាំង​កាន់​តាម​ព្រះបន្ទូល​ដ៏​ពិត​ ស្រប​តាម​សេចក្ដី​ដែល​បាន​រៀន​ ដើម្បី​អាច​លើក​ទឹកចិត្ដ​អ្នក​ដទៃ​បាន​ តាមរយៈ​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ និង​បង្ហាញ​ពួកអ្នក​ប្រឆាំង​ឲ្យ​ដឹង​កំហុស​ដែរ។​

10. ដ្បិត​មនុស្ស​មិន​ស្ដាប់បង្គាប់​ មនុស្ស​និយាយ​ពាក្យ​ឥត​ប្រយោជន៍​ និង​មនុស្ស​បោកបញ្ឆោត​ ពិត​ជា​មាន​ច្រើន​ណាស់​ ជា​ពិសេស​ក្នុង​ចំណោម​ពួក​កាត់ស្បែក​នេះ​ឯង‍។​

11. ដូច្នេះ​ ត្រូវ​តែ​បិទ​មាត់​អ្នក​ទាំង​នោះ​ ដ្បិត​ដោយ​ព្រោះ​តែ​ការ​ចំណេញ​ដ៏​ថោកទាប​ ពួកគេ​បាន​បំផ្លាញ​គ្រួសារ​ទាំងឡាយ​ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​បង្រៀន។​

12. មាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​របស់​ពួកគេ​ផ្ទាល់​បាន​និយាយ​ថា​ អ្នក​ស្រុក​ក្រេត​សុទ្ធ​តែ​ជា​ពួក​កុហក​ ជា​សត្វ​សាហាវ​ដ៏​អាក្រក់​ ជា​ពួក​ល្មោភ​ស៊ី​ ហើយ​ខ្ជិល​ច្រអូស។​

13. សេចក្ដី​បន្ទាល់​នេះ​ពិត​ណាស់​ ដូច្នេះ​ចូរ​ស្ដី​បន្ទោស​ពួកគេ​យ៉ាង​តឹងរ៉ឹង​ ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនឿ​ត្រឹមត្រូវ​

14. ហើយ​កុំ​ចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​របស់​ជនជាតិ​យូដា​ ឬ​បញ្ញត្ដិ​របស់​មនុស្ស​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។​

15. ចំពោះ​ពួកអ្នក​ដែល​បរិសុទ្ធ​ អ្វីៗ​ទាំង​អស់​ក៏​បរិសុទ្ធ​ រីឯ​ពួកអ្នក​ដែល​ស្មោកគ្រោក​ ហើយ​មិន​ជឿ​ គ្មាន​អ្វី​បរិសុទ្ធ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ទាំង​គំនិត​ និង​មនសិការ​របស់​ពួកគេ​ស្មោកគ្រោក​អស់​ហើយ។​

16. ពួកគេ​ប្រកាស​ថា​ស្គាល់​ព្រះជាម្ចាស់​ ប៉ុន្ដែ​តាមរយៈ​ការ​ប្រព្រឹត្តិ​ ពួកគេ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទេ​ ពួកគេ​ជា​មនុស្ស​គួរ​ខ្ពើម​ ជា​មនុស្ស​មិន​ស្ដាប់​បង្គាប់​ ហើយ​គ្មាន​ប្រយោជន៍​សម្រាប់​ការ​ល្អ​ទាំងឡាយ​ទាល់​តែ​សោះ។​

សូមអានជំពូកពេញលេញ ទីតុស 1