គម្ពីរសញ្ញាថ្មី

ទីតុស 1:1-5 Khmer Christian Bible (KCB)

1. ខ្ញុំ​ ប៉ូល​ ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ជំនឿ​របស់​ពួកអ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ និង​ការ​ស្គាល់​សេចក្ដី​ពិត​ដែល​ស្រប​តាម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​

2. ដោយ​សង្ឃឹម​លើ​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​ព្រះជាម្ចាស់​ដ៏​ស្មោះត្រង់​បាន​សន្យា​តាំង​ពី​មុន​អស់កល្ប​ជានិច្ច​

3. ប៉ុន្ដែ​នៅ​ពេល​កំណត់​ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​តាមរយៈ​ការ​ប្រកាស​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ទទួល​ការ​ផ្ទុក​ផ្ដាក់​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​

4. ជូន​ចំពោះ​ទីតុស​ជា​កូន​ពិត​ប្រាកដ​ស្របតាម​ជំនឿ​តែ​មួយ​ សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​

5. ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​កោះ​ក្រេត​សម្រាប់​ការ​នេះ​ គឺ​ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់​ឲ្យ​បាន​រៀបរយ​ ព្រមទាំង​តែង​តាំង​ឲ្យ​មាន​ចាស់ទុំ​នៅ​គ្រប់​ក្រុង​ ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​

សូមអានជំពូកពេញលេញ ទីតុស 1