គម្ពីរសញ្ញាថ្មី

កូឡូស 4:7-13 Khmer Christian Bible (KCB)

7. លោក​ទីឃីកុស​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ ជា​អ្នក​ជំនួយ​ដ៏​ស្មោះត្រង់​ ហើយ​ជា​បាវបម្រើ​រួម​ការងារ​ក្នុង​ព្រះអម្ចាស់​ គាត់​នឹង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​គ្រប់​ការ​ទាំង​អស់​អំពី​ខ្ញុំ​

8. ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ដឹង​អំពី​យើង​ និង​ដើម្បី​កម្សាន្ដ​ចិត្ដ​អ្នក​រាល់គ្នា។​

9. ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​ជាមួយ​លោក​អូនេស៊ីម​ ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ និង​ជា​មនុស្ស​ស្មោះត្រង់​ដែល​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​ អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​គ្រប់ការ​ទាំង​អស់​ដែល​នៅ​ទី​នេះ។​

10. លោក​អើរីស្ដាក​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ និង​ម៉ាកុស​ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​បារណាបាស​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​ ចំពោះ​ម៉ាកុស​វិញ​ អ្នក​រាល់គ្នា​បាន​ទទួល​បង្គាប់​រួច​ហើយ​ គឺ​ពេល​ណា​គាត់​មក​ដល់​ ចូរ​អ្នក​រាល់គ្នា​ទទួល​គាត់​ចុះ។​

11. រីឯ​លោក​យេស៊ូ​ដែល​ហៅ​ថា​យូស្ទុស​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​ ក្នុង​ចំណោម​ពួកអ្នក​កាត់ស្បែក​ មាន​តែ​អ្នក​ទាំង​នេះ​ទេ​ដែល​ជា​អ្នក​រួម​ការងារ​សម្រាប់​នគរ​ព្រះជាម្ចាស់​ ហើយ​បាន​លើក​ទឹកចិត្ដ​ខ្ញុំ​ទៀត​ផង។​

12. លោក​អេប៉ាប្រាស​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​ គាត់​ខំប្រឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់គ្នា​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ ពេញវ័យ​ និង​យល់​ច្បាស់​ពី​បំណង​របស់​ព្រះជាម្ចាស់​គ្រប់​បែប​យ៉ាង។​

13. ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​គាត់​ថា​ គាត់​មាន​ការ​ប្រឹងប្រែង​ណាស់​ដើម្បី​អ្នក​រាល់គ្នា​ និង​ពួកអ្នក​នៅ​ក្រុង​ឡៅឌីសេ​ ព្រមទាំង​ពួកអ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល។​

សូមអានជំពូកពេញលេញ កូឡូស 4