គម្ពីរសញ្ញាថ្មី

កូឡូស 4:4-9 Khmer Christian Bible (KCB)

4. និង​សូម​ឲ្យ​ខ្ញុំ​បង្ហាញ​អាថ៌កំបាំង​នោះ​ តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។​

5. ចូរ​ប្រព្រឹត្ដ​ចំពោះ​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា​ ទាំង​ចេះ​ប្រើប្រាស់​ពេល​វេលា​ផង។​

6. ចូរ​ឲ្យ​អ្នក​រាល់គ្នា​មាន​ពាក្យ​សំដី​ល្អៗ​ជានិច្ច​ ទាំង​មាន​ជាតិ​ប្រៃ​ផង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ត្រូវ​ឆ្លើយ​នឹង​មនុស្ស​ម្នាក់ៗ​យ៉ាង​ណា។​

7. លោក​ទីឃីកុស​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ ជា​អ្នក​ជំនួយ​ដ៏​ស្មោះត្រង់​ ហើយ​ជា​បាវបម្រើ​រួម​ការងារ​ក្នុង​ព្រះអម្ចាស់​ គាត់​នឹង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​គ្រប់​ការ​ទាំង​អស់​អំពី​ខ្ញុំ​

8. ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ដឹង​អំពី​យើង​ និង​ដើម្បី​កម្សាន្ដ​ចិត្ដ​អ្នក​រាល់គ្នា។​

9. ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​ជាមួយ​លោក​អូនេស៊ីម​ ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ និង​ជា​មនុស្ស​ស្មោះត្រង់​ដែល​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​ អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​គ្រប់ការ​ទាំង​អស់​ដែល​នៅ​ទី​នេះ។​

សូមអានជំពូកពេញលេញ កូឡូស 4