គម្ពីរសញ្ញាថ្មី

កូឡូស 4:14-18 Khmer Christian Bible (KCB)

14. លោក​លូកា​ជា​គ្រូ​ពេទ្យ​ជា​ទី​ស្រឡាញ់​ និង​លោក​ដេម៉ាស​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

15. សូម​ជម្រាបសួរ​ដល់​បងប្អូន​នៅ​ក្រុង​ឡៅឌីសេ​ និង​នាង​នីមផាស​ ព្រមទាំង​ក្រុមជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​នាង​ដែរ។​

16. ពេល​ណា​អ្នក​រាល់គ្នា​បាន​អាន​សំបុត្រ​នេះ​រួច​ហើយ​ ចូរ​ឲ្យ​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​អាន​ផង​ ហើយ​អ្នក​រាល់គ្នា​ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅឌីសេ​ដែរ។​

17. សូម​ប្រាប់​លោក​អើឃីព​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​មុខងារ​បម្រើ​ដែល​អ្នក​បាន​ទទួល​ក្នុង​ព្រះអម្ចាស់​ចុះ​ ដើម្បី​បំពេញ​មុខងារ​បម្រើ​នោះ​ឲ្យ​បាន​សម្រេច»។​

18. ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់ដៃ​ ហើយ​សូម​អ្នក​រាល់គ្នា​នឹកចាំ​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ផង។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។​

សូមអានជំពូកពេញលេញ កូឡូស 4