គម្ពីរសញ្ញាថ្មី

កូឡូស 4:12-15 Khmer Christian Bible (KCB)

12. លោក​អេប៉ាប្រាស​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​ គាត់​ខំប្រឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់គ្នា​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ ពេញវ័យ​ និង​យល់​ច្បាស់​ពី​បំណង​របស់​ព្រះជាម្ចាស់​គ្រប់​បែប​យ៉ាង។​

13. ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​គាត់​ថា​ គាត់​មាន​ការ​ប្រឹងប្រែង​ណាស់​ដើម្បី​អ្នក​រាល់គ្នា​ និង​ពួកអ្នក​នៅ​ក្រុង​ឡៅឌីសេ​ ព្រមទាំង​ពួកអ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល។​

14. លោក​លូកា​ជា​គ្រូ​ពេទ្យ​ជា​ទី​ស្រឡាញ់​ និង​លោក​ដេម៉ាស​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

15. សូម​ជម្រាបសួរ​ដល់​បងប្អូន​នៅ​ក្រុង​ឡៅឌីសេ​ និង​នាង​នីមផាស​ ព្រមទាំង​ក្រុមជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​នាង​ដែរ។​

សូមអានជំពូកពេញលេញ កូឡូស 4