គម្ពីរសញ្ញាថ្មី

កូឡូស 2:19-23 Khmer Christian Bible (KCB)

19. ពួកគេ​មិន​នៅ​ជាប់​នឹង​ព្រះគ្រិស្ដ​ដែល​ជា​ក្បាល​ទេ​ គឺ​ដោយសារ​ក្បាល​ហើយ​ ទើប​រូបកាយ​ទាំង​មូល​ត្រូវ​បាន​ផ្គត់ផ្គង់​ ហើយ​ភ្ជាប់​គ្នា​ដោយសារ​សន្លាក់​ និង​សរសៃ​ទាំងឡាយ​ ទាំង​ចម្រើន​ឡើង​តាម​សេចក្ដី​ចម្រើន​របស់​ព្រះជាម្ចាស់។​

20. បើ​អ្នក​រាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះគ្រិស្ដ​ ហើយ​រួច​ផុត​ពី​គោលការណ៍​បឋម​របស់​លោកិយ​នេះ​មែន​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ហាក់​ដូច​ជា​រស់នៅ​ក្នុង​លោកិយ​ដោយ​ចុះ​ចូល​នឹង​បញ្ញត្ដិ​ទាំងឡាយ​ ដូច​ជា​

21. កុំ​កាន់​ កុំ​ភ្លក់​ ឬ​កុំ​ពាល់​ដូច្នេះ?​

22. បញ្ញត្ដិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ​បញ្ជា​ និង​សេចក្ដី​បង្រៀន​របស់​មនុស្ស​ដែល​សាប​សូន្យ​ទៅ​តាម​ការ​ប្រើ​ប្រាស់។​

23. បញ្ញត្ដិ​ទាំង​នោះ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា​ដោយ​ឲ្យ​ថ្វាយបង្គំ​ស្ម័គ្រ​ចិត្ដ​ បន្ទាប​ខ្លួន​ និង​លត់​ដំ​រូបកាយ​ជា​ដើម​ ប៉ុន្ដែ​គ្មាន​តម្លៃ​អាច​តទល់​នឹង​ចំណង់​របស់​សាច់ឈាម​បាន​ឡើយ។​

សូមអានជំពូកពេញលេញ កូឡូស 2