1. ខ្ញុំប៉ូលជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ និងធីម៉ូថេជាបងប្អូន
2. ជូនចំពោះពួកបរិសុទ្ធ និងពួកបងប្អូនស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគ្រិស្ដដែលនៅក្រុងកូល៉ុស សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។
3. ពេលយើងអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់នៃយើងជានិច្ច
4. ព្រោះយើងបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់