គម្ពីរសញ្ញាថ្មី

កិច្ចការ 7:49-57 Khmer Christian Bible (KCB)

49. ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​យើង​ ឯ​ផែនដី​ជា​កំណល់​ជើង​របស់​យើង។​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ តើ​អ្នក​រាល់គ្នា​នឹង​សង់​ដំណាក់​បែប​ណា​សម្រាប់​យើង?​ តើ​កន្លែង​សម្រាក​របស់​យើង​ជា​កន្លែង​យ៉ាង​ដូចម្ដេច?​

50. តើ​មិន​មែន​ដៃ​របស់​យើង​ទេ​ឬ​ ដែល​បាន​បង្កើត​របស់​ទាំង​អស់​នេះ?​

51. ឱ​អ្នក​រាល់គ្នា​ជា​មនុស្ស​ចចេស​ និង​ជា​អ្នក​មាន​ចិត្ដ​ មាន​ត្រចៀក​មិន​កាត់ស្បែក​អើយ!​ អ្នក​រាល់គ្នា​ប្រឆាំង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ដូចជា​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ។​

52. តើ​មាន​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​មិន​បាន​បៀតបៀន​ដែរ‍​ឬ​ទេ?​ ពួកគេ​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​ប្រកាស​ទុក​មុន​អំពី​ការ​យាង​មក​របស់​ព្រះ​ដ៏​សុចរិត ហើយ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ និង​ជា​អ្នក​សម្លាប់​ព្រះអង្គ​ទៀត​

53. គឺ​អ្នក​រាល់គ្នា​ហើយ​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យវិន័យ​តាម​ការ​រៀបចំ​របស់​ពួក​ទេវតា​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​តាម​សោះ»។​

54. ពេល​ពួកគេ​ឮ​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ខឹង​ជា​ខ្លាំង​នៅ​ក្នុង​ចិត្ដ​ ហើយ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។​

55. ពេល​នោះ​ លោក​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​សម្លឹង​មើល​ទៅ​លើ​មេឃ​ ហើយ​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ដែល​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​

56. ដូច្នេះ​គាត់​ក៏​និយាយ​ថា៖​ «មើល៍​ ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ​ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់!»​

57. ពួកគេ​ក៏​សម្រុក​មក​ឯ​គាត់​ព្រមៗ​គ្នា​ ទាំង​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ និង​ខ្ទប់​ត្រចៀក​របស់​ពួកគេ​ផង​

សូមអានជំពូកពេញលេញ កិច្ចការ 7