32. យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ
33. ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថា ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ
34. យើងបានឃើញបានយល់ពីទុក្ខវេទនារបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីព្ទ និងបានឮពីការស្រែកថ្ងូររបស់ពួកគេហើយ ដូច្នេះហើយបានជាយើងចុះមកដើម្បីរំដោះពួកគេ ចូរមកឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ។
35. លោកម៉ូសេនេះហើយ ដែលគេបានបដិសេធគាត់ដោយនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រម? ប៉ុន្ដែព្រះជាម្ចាស់បានចាត់លោកម៉ូសេដដែលនេះឲ្យទៅធ្វើជាមេដឹកនាំ និងជាអ្នកជួយរំដោះតាមរយៈដៃរបស់ទេវតាដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅក្នុងគុម្ពបន្លានោះ។
36. លោកម្នាក់នេះហើយ ដែលបាននាំពួកគេចេញដោយបានធ្វើការអស្ចារ្យ និងទីសំគាល់នានានៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ។
37. លោកម៉ូសេនេះហើយ ដែលបាននិយាយទៅកូនចៅអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដូចជាខ្ញុំដែរពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។