គម្ពីរសញ្ញាថ្មី

កិច្ចការ 3:1-9 Khmer Christian Bible (KCB)

1. មាន​ពេល​មួយ​នោះ​ នៅ​ពេល​អធិស្ឋាន​ម៉ោង​បីរ​សៀល​ លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ទៅ​ព្រះវិហារ​

2. ហើយ​នៅ​ត្រង់​ខ្លោង​ទ្វារ​ព្រះ​វិហារ​ដែល​ហៅ​ថា​ទ្វារ​លំអ​ មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ដែល​ត្រូវ​បាន​គេ​សែង​មក​ដាក់​នៅ​ទីនោះ​រៀង​រាល់​ថ្ងៃ​ ដើម្បី​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ​វិហារ។​

3. ពេល​គាត់​ឃើញ​លោក​ពេត្រុស​ និង​លោ​ក​យ៉ូហាន​កំពុង​ចូល​មក​ក្នុង​ព្រះ​វិហារ​ នោះ​គាត់​ក៏​សុំ​ទាន​ពី​អ្នក​ទាំង​ពីរ​

4. ប៉ុន្ដែ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​សម្លឹង​មើល​ទៅ​គាត់​ រួច​និយាយ​ថា៖​ «ចូរ​សម្លឹង​មើល​មក​ពួក​យើង!»​

5. គាត់​ក៏​ស្ដាប់​តាម​អ្នក​ទាំង​ពីរ​ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​អ្វី​មួយ​ពី​ពួកគេ។​

6. ពេល​នោះ​លោក​ពេត្រុស​ប្រាប់​ថា៖​ «មាស​ប្រាក់​ ខ្ញុំ​គ្មាន​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​មាន​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ គឺ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ!»​

7. រួច​លោក​ពេត្រុស​ក៏​ចាប់​ដៃ​ស្ដាំ​គាត់​ ហើយ​លើក​គាត់​ឡើង។​ ភ្លាមនោះ​ ប្រអប់​ជើង​ និង​ក​ជើង​របស់​គាត់​ក៏​រឹងមាំ​

8. គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង​ដើរ​ទៅ​មក​ ហើយ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ជាមួយ​អ្នក​ទាំង​ពីរ​ ដោយ​ដើរ​ផង​លោត​ផង​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​

9. ពេល​បណ្ដាជន​ទាំង​អស់​គ្នា​ឃើញ​គាត់​ដើរ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដូច្នេះ​

សូមអានជំពូកពេញលេញ កិច្ចការ 3