10. ខ្ញុំបានធ្វើដូច្នេះនៅក្រុងយេរូសាឡិម ហើយខ្ញុំបានទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃឲ្យចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក ព្រមទាំងយល់ព្រមពេលគេសម្លាប់អ្នកទាំងនោះទៀតផង
11. ខ្ញុំដាក់ទោសពួកគេជាញឹកញាប់ នៅតាមសាលាប្រជុំទាំងឡាយ ខ្ញុំបានបង្ខំពួកគេឲ្យប្រមាថព្រះជាម្ចាស់ ហើយដោយខឹងពួកគេកាន់តែខ្លាំង ខ្ញុំក៏បៀតបៀនពួកគេរហូតដល់ក្រុងដទៃទៀត។
12. ដូច្នេះហើយខ្ញុំបានធ្វើដំណើរទៅក្រុងដាម៉ាស់ដោយមានសិទ្ធិអំណាច និងការអនុញ្ញាតពីពួកសម្ដេចសង្ឃ
13. ឱព្រះរាជាអើយ! នៅតាមផ្លូវ គឺពេលថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយ ជាពន្លឺដែលភ្លឺជាងដួងអាទិត្យបានចាំងពីលើមេឃមកព័ទ្ធជុំវិញខ្ញុំ និងពួកអ្នកធ្វើដំណើរជាមួយខ្ញុំ
14. ហើយពេលយើងទាំងអស់គ្នាដួលទៅលើដី ខ្ញុំបានឮសំឡេងមួយ និយាយមកកាន់ខ្ញុំជាភាសាហេព្រើរថា សុលអើយ សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់