គម្ពីរសញ្ញាថ្មី

កិច្ចការ 25:1-10 Khmer Christian Bible (KCB)

1. ដូច្នេះ​ ពេល​លោក​ភេស្ទុស​មក​ដល់​ស្រុក​នោះ​បាន​បី​ថ្ងៃ​ គាត់​ក៏​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារា​ទៅ​ក្រុង​យេរូសាឡិម​

2. ពេល​នោះ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដឹកនាំ​របស់​ជនជាតិ​យូដា​បាន​ប្ដឹង​គាត់​ទាស់​នឹង​លោក​ប៉ូល​ ទាំង​ទទូច​អង្វរ​

3. សុំ​ការ​យល់ព្រម​ពី​គាត់​ឲ្យ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡិម​វិញ​ ព្រោះ​ពួកគេ​បាន​ឃុបឃិត​គ្នា​ ដើម្បី​សម្លាប់​លោក​ប៉ូល​តាម​ផ្លូវ​

4. ប៉ុន្ដែ​លោក​ភេស្ទុស​ឆ្លើយ​ថា​ លោក​ប៉ូល​កំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសារា​នៅ​ឡើយ​ រីឯ​គាត់​ផ្ទាល់​ក៏​ចង់​ទៅ​ពេល​ឆាប់ៗ​នេះ​ដែរ​

5. ដូច្នេះ​ គាត់​ក៏​និយាយ​ថា៖​ «​ បើសិន​ជា​បុរស​នោះ​មាន​កំហុស​អ្វី​ សូម​ឲ្យ​ពួក​អ្នក​មាន​ឥទ្ធិពល​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​ចោទប្រកាន់​គាត់​ចុះ»។​

6. ពេល​បាន​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើស​ពី​ប្រាំបី​ ឬ​ដប់​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ចុះ​ទៅ‍​ឯ​ក្រុង​សេសារា​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​អង្គុយ​ក្នុង​សាលា​ក្ដី​ បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក​

7. ពេល​លោក​ប៉ូល​មក​ដល់​ ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ ទាំង​ធ្វើ​ការ​ចោទប្រកាន់​ធ្ងន់ៗ​ច្រើន​ករណី​ទាស់​នឹង​គាត់​ ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្ដុតាង​បាន​ឡើយ​

8. ប៉ុន្ដែ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ថា៖​ «ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​គម្ពីរ​វិន័យ​របស់​ពួក​ជនជាតិ​យូដា​ ឬ​ព្រះ​វិហារ ឬ​ព្រះចៅ​អធិរាជ​ឡើយ»។​

9. ប៉ុន្ដែ​ ដោយ​លោក​ភេស្ទុស​ចង់​ផ្គាប់ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​សួរ​ចម្លើយ​ទៅ​លោក​ប៉ូល​ថា៖​ «តើ​អ្នក​សុខចិត្ដ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ ដើម្បី​ឲ្យ​ខ្ញុំ​ជំនុំជម្រះ​អំពី​រឿង​ក្ដី​ទាំង​នេះ​នៅ​ទី​នោះ​ដែរ​ឬ​ទេ?​»

10. ពេល​នោះ​ លោក​ប៉ូល​ឆ្លើយ​ថា៖​ «ដូច​ដែល​លោក​ដឹង​ច្បាស់​ហើយ​ថា​ ខ្ញុំ​បាន​ឈរ​នៅ​ចំពោះ​មុខ​សាលា​ក្ដី​របស់​ព្រះចៅ​អធិរាជ​ហើយ​ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​ការ​ជំនុំជម្រះ​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ពួក​ជនជាតិ​យូដា​ឡើយ​

សូមអានជំពូកពេញលេញ កិច្ចការ 25