គម្ពីរសញ្ញាថ្មី

កិច្ចការ 24:22-27 Khmer Christian Bible (KCB)

22. ដោយ​លោក​ភេលីច​យល់​កាន់តែ​ច្បាស់​អំពី​មាគ៌ា​នេះ​ គាត់​ក៏​ផ្អាក​រឿង​ក្ដី​របស់​ពួកគេ​ដោយ​និយាយ​ថា៖​ «ពេល​មេបញ្ជាការ​លូស៊ា​មក​ដល់​ ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដី​ដល់​អ្នក​រាល់គ្នា»​

23. រួច​លោក​អភិបាល​ក៏​បញ្ជា​ទៅ​នាយ​ទាហាន​ឲ្យ​យាម​លោក​ប៉ូល​ ប៉ុន្តែ​ឲ្យ​គាត់​មាន​សេរីភាព​ខ្លះ​ គឺ​មិន​ឲ្យ​រារាំង​មនុស្ស​របស់​គាត់​ផ្ទាល់​មក​បម្រើ​គាត់​ទេ។​

24. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ពេល​លោក​ភេលីច​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ទ្រូស៊ីល​ ដែល​ជា​ជនជាតិ​យូដា​បាន​មក​ដល់​ លោក​ភេលីច​ក៏​កោះហៅ​លោក​ប៉ូល​ឲ្យ​មក​ រួច​បាន​ស្ដាប់​លោក​ប៉ូល​អំពី​ជំនឿ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​

25. ប៉ុន្ដែ​នៅពេល​លោក​ប៉ូល​កំពុង​អធិប្បាយ​អំពី​សេចក្ដី​សុចរិត​ និង​ការ​គ្រប់គ្រង​ចិត្ដ​ ព្រមទាំង​អំពី​ការ​ជំនុំជម្រះ​ដែល​នឹង​កើតឡើង​ លោក​ភេលីច​ក៏​មាន​ការ​ភ័យខ្លាច​ ហើយ​ប្រាប់​ថា៖​ «ឥឡូវ​នេះ​ ត្រលប់​ទៅ​សិន​ចុះ​ ពេល​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​កោះហៅ​អ្នក​មក​ម្ដង​ទៀត»។​

26. នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ គាត់​សង្ឃឹម​ថា​ គាត់​នឹង​ទទួល​បាន​ប្រាក់​ពី​លោក​ប៉ូល​ ដូច្នេះ​ ក៏​ចាត់​គេ​ឲ្យ​ហៅ​លោក​ប៉ូល​មក​និយាយ​គ្នា​ជាមួយ​គាត់​ជា​ញឹកញាប់។​

27. លុះ​ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ​ កាល​លោក​ព័រគាស​ភេស្ទុស​បាន​មក​ទទួល​មុខ​តំណែង​ជំនួស​លោក​ភេលីច​ ហើយ​លោក​ភេលីច​ចង់​យក​ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​ទុក​លោក​ប៉ូល​ឲ្យ​ជាប់​គុក‍​ត​ទៅ​ទៀត‍។​

សូមអានជំពូកពេញលេញ កិច្ចការ 24