1. ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស និងពួកចាស់ទុំខ្លះបានមកជាមួយមេធាវីម្នាក់ឈ្មោះទើទូលុស ដែលបានធ្វើការចោទប្រកាន់លោកប៉ូលនៅមុខលោកអភិបាល។
2. កាលបានកោះហៅលោកប៉ូលមកហើយ លោកទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់ថា៖ «ដោយសារការយកចិត្តទុកដាក់ និងការកែទម្រង់ផ្សេងៗរបស់លោកសម្រាប់ជនជាតិនេះ ទើបយើងមានសេចក្ដីសុខសាន្ដបំផុត។
3. ឱលោកភេលីចជាទីគោរពអើយ! យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុតនៅគ្រប់វិស័យ និងគ្រប់ទីកន្លែង
4. ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរ សូមលោកស្ដាប់យើងត្រួសៗដោយក្ដីអនុគ្រោះផងចុះ
5. ដ្បិតយើងបានឃើញថា បុរសនេះជាមនុស្សចង្រៃដែលបានបង្កចលាចលដល់ជនជាតិយូដាទាំងអស់ពាសពេញពិភពលោក ហើយជាមេដឹកនាំគណៈណាសារ៉ែត
6. គាត់ថែមទាំងព្យាយាមបង្អាប់បង្អោនព្រះវិហារទៀតផង ដូច្នេះបានជាយើងចាប់គាត់ [ហើយផ្ដន្ទាទោសតាមគម្ពីរវិន័យរបស់យើង
7. ប៉ុន្ដែមេបញ្ជាការឈ្មោះលូស៊ាបាននាំកងកម្លាំងមកដណ្ដើមយកគាត់ពីដៃរបស់យើង
8. ហើយបង្គាប់ឲ្យពួកដើមចោទរបស់គាត់មកជួបលោក] សូមលោកសាកសួរពីគាត់ដោយផ្ទាល់ចុះ នោះលោកអាចដឹងអំពីសេចក្ដីទាំងប៉ុន្មានដែលយើងចោទប្រកាន់គាត់»។