គម្ពីរសញ្ញាថ្មី

កិច្ចការ 22:26-30 Khmer Christian Bible (KCB)

26. ពេល​នាយ​ទាហាន​នោះ​ឮ​ដូច្នេះ​ ក៏​ចូល​ទៅ​ប្រាប់​មេបញ្ជាការ​ថា៖​ «តើ​លោក​ប្រុង​ធ្វើ​អ្វី?​ ដ្បិត​ម្នាក់​នេះ​ជា​ជនជាតិ​រ៉ូម»​

27. ដូច្នេះ​ មេបញ្ជាការ​ក៏​ចូល​មក​សួរ​លោក​ប៉ូល​ថា៖​ «ចូរ​ប្រាប់​ខ្ញុំ​មក៍​ តើ​អ្នក​ជា​ជនជាតិ​រ៉ូម​ឬ?»​ គាត់​ក៏​ឆ្លើយ​ថា៖​ «មែន​ហើយ»​

28. មេបញ្ជាការ​តប​ថា៖​ «ខ្ញុំ​ចាយ​ប្រាក់​ច្រើន​ណាស់​ ទើប​បាន​សញ្ជាតិ​នេះ»​ នោះ​លោក​ប៉ូល​ក៏​និយាយ​ថា៖​ «រីឯ​ខ្ញុំ​ កើត​មក​មាន​សញ្ជាតិ​នេះ​តែម្ដង»​

29. ពេល​នោះ​ ពួក​ទាហាន​ដែល​ប្រុង​សួរ​ចម្លើយ​ បាន​ថយ​ចេញ​ពី​គាត់​ភ្លាម​ រីឯ​មេបញ្ជាការ​ក៏​ភ័យខ្លាច​ដែរ​ ពេល​ដឹង​ថា​លោក​ប៉ូល​ជា​ជនជាតិ​រ៉ូម​ ព្រោះ​គាត់​បាន​ឲ្យ​គេ​ចង​លោក​ប៉ូល។​

30. នៅ​ថ្ងៃ​បន្ទាប់​ ដោយ​ចង់​ដឹង​ច្បាស់​អំពី​ហេតុផល​ដែល​ជនជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល​ មេបញ្ជាការ​ក៏​ដោះលែង​លោក​ប៉ូល​ ហើយ​បញ្ជា​ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​កំពូល​ទាំង​អស់​ឲ្យ​ជួបជុំ​គ្នា​ រួច​ក៏​នាំ​លោក​ប៉ូល​មក​ឲ្យ​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ទាំង​នោះ។​

សូមអានជំពូកពេញលេញ កិច្ចការ 22