គម្ពីរសញ្ញាថ្មី

កិច្ចការ 22:21-29 Khmer Christian Bible (KCB)

21. ព្រះអង្គ​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ចេញ​ទៅ​ ព្រោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។​

22. ពេល​ពួកគេស្ដាប់​លោក​ប៉ូល​ដល់​ត្រឹម​ពាក្យ​នេះក៏​ស្រែក​ឡើង​ថា៖​ «សូម​កំចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ!​ ដ្បិត​វា​មិន​សម​រស់​ទេ»​

23. ហើយ​ពេល​ពួកគេ​កំពុង​ស្រែក​ ទាំង​គ្រវែង​សម្លៀក​បំពាក់​ចោល​ និង​បាច​ធូលី​ដី​ទៅ​លើ​អាកាស​

24. មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​ រួច​បង្គាប់​ឲ្យ​គេ​សួរ​ចម្លើយ​គាត់​ដោយ​វាយ​នឹង​ខ្សែតី​ ដើម្បី​ឲ្យ​ដឹង​ថា​ ហេតុអ្វី​បាន​ជា​បណ្ដាជន​ស្រែក​ជំទាស់​គាត់​ដូច្នេះ​

25. ប៉ុន្ដែ​ នៅពេល​គេ​កំពុង​ចង​សន្ធឹង​លោក​ប៉ូល​ដោយ​ខ្សែ​ នោះ​គាត់​ក៏​និយាយ​ទៅ​នាយ​ទាហាន​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ​ថា៖​ «តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ពួក​លោក​វាយ​ជនជាតិ​រ៉ូម​ដោយ​មិន​បាន​កាត់​ទោស​ដែរ‍ឬ​ទេ?»​

26. ពេល​នាយ​ទាហាន​នោះ​ឮ​ដូច្នេះ​ ក៏​ចូល​ទៅ​ប្រាប់​មេបញ្ជាការ​ថា៖​ «តើ​លោក​ប្រុង​ធ្វើ​អ្វី?​ ដ្បិត​ម្នាក់​នេះ​ជា​ជនជាតិ​រ៉ូម»​

27. ដូច្នេះ​ មេបញ្ជាការ​ក៏​ចូល​មក​សួរ​លោក​ប៉ូល​ថា៖​ «ចូរ​ប្រាប់​ខ្ញុំ​មក៍​ តើ​អ្នក​ជា​ជនជាតិ​រ៉ូម​ឬ?»​ គាត់​ក៏​ឆ្លើយ​ថា៖​ «មែន​ហើយ»​

28. មេបញ្ជាការ​តប​ថា៖​ «ខ្ញុំ​ចាយ​ប្រាក់​ច្រើន​ណាស់​ ទើប​បាន​សញ្ជាតិ​នេះ»​ នោះ​លោក​ប៉ូល​ក៏​និយាយ​ថា៖​ «រីឯ​ខ្ញុំ​ កើត​មក​មាន​សញ្ជាតិ​នេះ​តែម្ដង»​

29. ពេល​នោះ​ ពួក​ទាហាន​ដែល​ប្រុង​សួរ​ចម្លើយ​ បាន​ថយ​ចេញ​ពី​គាត់​ភ្លាម​ រីឯ​មេបញ្ជាការ​ក៏​ភ័យខ្លាច​ដែរ​ ពេល​ដឹង​ថា​លោក​ប៉ូល​ជា​ជនជាតិ​រ៉ូម​ ព្រោះ​គាត់​បាន​ឲ្យ​គេ​ចង​លោក​ប៉ូល។​

សូមអានជំពូកពេញលេញ កិច្ចការ 22