គម្ពីរសញ្ញាថ្មី

កិច្ចការ 22:17-22 Khmer Christian Bible (KCB)

17. មាន​រឿង​មួយ​បាន​កើតឡើង​ ពេល​ខ្ញុំ​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ ហើយ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ​វិហារ​ ខ្ញុំ​ក៏​លង់​ក្នុង​សុបិន​និមិត្ដ​

18. ហើយ​ឃើញ​ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ប្រញាប់​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម​ ព្រោះ​គេ​មិន​ទទួល​ទីបន្ទាល់​ដែល​អ្នក​បាន​និយាយ​អំពី​ខ្ញុំ​ទេ‍។​

19. ខ្ញុំ​ក៏​ទូល​ថា​ ព្រះអម្ចាស់​អើយ!​ ពួកគេ​ដឹង​ស្រាប់​ហើយ​ថា​ ខ្ញុំ​បាន​ចាប់​ពួក​អ្នកជឿ​ព្រះអង្គ​យក​ទៅ​ដាក់​គុក​ ទាំង​វាយ​ដំ​ពួកគេ​នៅ​តាម​សាលា​ប្រជុំ​នានា​ផង​

20. ហើយ​កាល​ពួកគេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​សាក្សី​របស់​ព្រះអង្គ​ ខ្ញុំ​ក៏​ឈរ​នៅ​ទី​នោះ​ ទាំង​យល់​ស្រប​ដែរ​ ហើយ​យាម​សម្លៀក​បំពាក់​ឲ្យ​ពួក​អ្នក​សម្លាប់​គាត់​ទៀត​ផង។​

21. ព្រះអង្គ​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ចេញ​ទៅ​ ព្រោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។​

22. ពេល​ពួកគេស្ដាប់​លោក​ប៉ូល​ដល់​ត្រឹម​ពាក្យ​នេះក៏​ស្រែក​ឡើង​ថា៖​ «សូម​កំចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ!​ ដ្បិត​វា​មិន​សម​រស់​ទេ»​

សូមអានជំពូកពេញលេញ កិច្ចការ 22