1. «បងប្អូន និងឪពុកទាំងឡាយអើយ! ឥឡូវនេះ សូមស្ដាប់ខ្ញុំឆ្លើយការពារសិន!»
2. ពេលពួកគេឮគាត់និយាយភាសាហេព្រើរមកកាន់ពួកគេដូច្នេះ ពួកគេកាន់តែស្ញៀមស្ញាត់ថែមទៀត ហើយលោកប៉ូលក៏និយាយបន្ដថា៖
3. «ខ្ញុំជាជនជាតិយូដាសុទ្ធ កើតនៅក្រុងតើសុសក្នុងស្រុកគីលីគា ប៉ុន្ដែត្រូវបានចិញ្ចឹមបីបាច់នៅក្រុងនេះ ព្រមទាំងបានទទួលការអប់រំយ៉ាងតឹងរឹង ទៅតាមក្រឹត្យវិន័យដូនតារបស់យើងពីលោកកាម៉ាលាល ហើយមានចិត្តប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ
4. គឺខ្ញុំបានបៀតបៀនអ្នកនៅខាងមាគ៌ានេះ រហូតដល់សម្លាប់គេ ព្រមទាំងចាប់ចងទាំងប្រុស ទាំងស្រីយកទៅដាក់គុកទៀតផង
5. សូម្បីតែសម្ដេចសង្ឃ និងក្រុមប្រឹក្សាចាស់ទុំទាំងអស់ ក៏ជាសាក្សីរបស់ខ្ញុំដែរ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះ ឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។