27. ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីបំណងទាំងអស់របស់ព្រះជាម្ចាស់ ដោយមិនលាក់លៀមឡើយ។
28. ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
29. ខ្ញុំដឹងថា ក្រោយពេលខ្ញុំចេញទៅ ឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយមិនប្រណីដល់ហ្វូងចៀមឡើយ
30. ហើយនៅក្នុងចំណោមអ្នករាល់គ្នា ក៏នឹងមានមនុស្សនិយាយបង្ខូចគ្នាឯងដែរ ដើម្បីអូសទាញពួកសិស្សឲ្យទៅតាមពួកគេ។
31. ដូច្នេះ ចូរប្រុងស្មារតី ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានដាស់តឿនអ្នករាល់គ្នាឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ដោយបង្ហូរទឹកភ្នែក
32. ឥឡូវនេះ ខ្ញុំសូមប្រគល់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចស្អាង និងប្រទានមរតកដល់អ្នកទាំងអស់គ្នាជាមួយអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ
33. ខ្ញុំមិនដែលលោភចង់បានមាសប្រាក់ ឬសម្លៀកបំពាក់របស់អ្នកណាឡើយ
34. អ្នករាល់គ្នាផ្ទាល់ក៏បានដឹងហើយថា ខ្ញុំបានធ្វើការដោយដៃទាំងពីរនេះ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ព្រមទាំងអស់អ្នកនៅជាមួយខ្ញុំ។
35. ខ្ញុំបានបង្ហាញអ្នករាល់គ្នាសព្វគ្រប់ហើយថា អ្នករាល់គ្នាត្រូវខំធ្វើការដូច្នេះដែរ ដើម្បីជួយអ្នកទន់ខ្សោយ ព្រមទាំងនឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូ ដែលព្រះអង្គបានមានបន្ទូលថា ការដែលឲ្យ មានពរច្រើនជាងការដែលទទួល»។
36. ពេលលោកប៉ូលនិយាយសេចក្ដីទាំងនេះរួចហើយ គាត់ក៏លុតជង្គង់អធិស្ឋានជាមួយពួកគេទាំងអស់គ្នា
37. ហើយពួកគេគ្រប់គ្នាបានយំយ៉ាងខ្លាំង ទាំងឱបថើបគាត់