គម្ពីរសញ្ញាថ្មី

កិច្ចការ 20:2-6 Khmer Christian Bible (KCB)

2. ពេល​គាត់​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​នោះ​ គាត់​បាន​លើក​ទឹកចិត្ដ​ដល់​ពួក​អ្នកជឿ​ដោយ​ពាក្យ​សំដី​ជាច្រើន​ រួច​គាត់​ក៏​មក​ដល់​ស្រុក​ក្រេក​

3. ហើយ​គាត់​បាន​រស់នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ខែ​ ពេល​គាត់​បម្រុង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​គាត់​ ដូច្នេះ​គាត់​បាន​សម្រេចចិត្ដ​បក​ក្រោយ​កាត់​តាម​ស្រុក​ម៉ាសេដូន​វិញ​

4. ហើយ​លោក​សូប៉ាត្រុស​ អ្នក​ក្រុង​បេរា​ ជា​កូន​លោក​ពីរូស​ និង​លោក​អើរីស្ដាក​ និង​លោក​សេគុនដុស​ ជា​អ្នក​ក្រុង​ថែស្សាឡូនីច​ លោក​កៃយុស​ និង​លោក​ធីម៉ូថេ​ ជា​អ្នក​ក្រុង​ឌើបេ​ ព្រមទាំង​លោក​ទីឃីកុស​ និង​លោក​ទ្រភីម​ ជា​អ្នក​ស្រុក​អាស៊ី​ បាន​រួម​ដំណើរ​ជាមួយ​គាត់​

5. ប៉ុន្ដែ​បងប្អូន​ទាំង​នេះ​បាន​ទៅ​ក្រុង​ទ្រអាស​រង់ចាំ​យើង​មុន​

6. រីឯ​យើង​វិញ​ នៅ​ក្រោយ​ថ្ងៃ​បុណ្យ​នំប៉័ង​ឥតមេ​ក៏​ជិះ​សំពៅ​ចេញ​ពី​ក្រុង​ភីលីព‍។​ អស់​រយៈ​ពេល​ប្រាំ​ថ្ងៃ​ យើង​ក៏​មក​ជួប​ពួកគេ​នៅ​ក្រុង​ទ្រអាស​ ហើយ​ស្នាក់នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ‍។​

សូមអានជំពូកពេញលេញ កិច្ចការ 20