19. គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួន ដោយទឹកភ្នែក និងដោយសេចក្ដីវេទនាគ្រប់បែបយ៉ាងដែលកើតមានចំពោះខ្ញុំ ដោយសារបំណងអាក្រក់របស់ជនជាតិយូដា
20. ហើយខ្ញុំបានប្រាប់អ្នករាល់គ្នាមិនដែលលាក់លៀមឡើយអំពីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នា គឺបានបង្រៀនដល់អ្នករាល់គ្នានៅតាមទីសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយ
21. ទាំងធ្វើបន្ទាល់ប្រាប់ជនជាតិយូដា និងជនជាតិក្រេកអំពីការប្រែចិត្តមកឯព្រះជាម្ចាស់ និងអំពីជំនឿលើព្រះអម្ចាស់យេស៊ូនៃយើង
22. ឥឡូវនេះ មើល៍ ព្រះវិញ្ញាណបានជំរុញខ្ញុំឲ្យទៅក្រុងយេរូសាឡិម ហើយខ្ញុំមិនដឹងជាមានរឿងអ្វីកើតឡើងចំពោះខ្ញុំនៅទីនោះទេ
23. ខ្ញុំគ្រាន់តែដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ក្រុងថា មានចំណង និងទុក្ខលំបាកកំពុងរង់ចាំខ្ញុំ
24. ប៉ុន្ដែខ្ញុំមិនចាត់ទុកថា ជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេ ឲ្យតែមុខងារ និងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ ដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ បានសម្រេចចុះ។
25. ពេលនេះខ្ញុំដឹងថា អ្នករាល់គ្នានឹងលែងឃើញមុខខ្ញុំដែលបានប្រកាសប្រាប់អំពីនគរព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នាទៀតហើយ
26. ដូច្នេះ ខ្ញុំធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សទាំងអស់ទេ