គម្ពីរសញ្ញាថ្មី

កិច្ចការ 2:41-47 Khmer Christian Bible (KCB)

41. បន្ទាប់មក​ អស់​អ្នក​ដែល​បាន​ទទួល​យក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​ គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណោម​ពួកគេ។​

42. អ្នក​ទាំង​នេះ​បាន​នៅ​ជាមួយ​ពួក​សាវក​បន្ដ​ទៀត​ ទាំង​នៅក្នុង​ការ​បង្រៀន​ ការ​ប្រកប​គ្នា​ ការ​កាច់​នំប៉័ង​ និង​ការ​អធិស្ឋាន។​

43. ពួកគេ​មាន​សេចក្ដី​ស្ញប់ស្ញែង​ក្នុង​ចិត្ដ​គ្រប់​គ្នា​ ហើយ​ការ​អស្ចារ្យ និង​ទីសំគាល់​អស្ចារ្យ​ជាច្រើន​បាន​កើតឡើង​តាមរយៈ​ពួក​សាវក។​

44. អស់​អ្នក​ដែល​បាន​ជឿ​ បាន​នៅ​ជាមួយ​គ្នា​ និង​មាន​អ្វីៗ​រួម​គ្នា។​

45. ពួកគេ​លក់​ទ្រព្យ​សម្បត្ដិ​ និង​អ្វីៗ​ជា​របស់​ខ្លួន​ ព្រមទាំង​ចែក​ទ្រព្យ​សម្បត្ដិ​ទាំង​នោះ​ដល់​គ្រប់​គ្នា​តាម​សេចក្ដី​ត្រូវការ​រៀងៗ​ខ្លួន។​

46. ជា​រៀង​រាល់​ថ្ងៃ​ ពួកគេ​បាន​ជួបជុំ​គ្នា​ជា​បន្ត​នៅក្នុង​ព្រះ​វិហារ​ដោយ​មាន​ចិត្ដ​ព្រមព្រៀង​គ្នា​ ហើយ​នៅ​តាម​ផ្ទះ​ ពួកគេ​ក៏​កាច់​នំប៉័ង​បរិភោគ​អាហារ​ជាមួយ​គ្នា​ដោយ​ចិត្ដ​រីករាយ​ និង​ស្មោះត្រង់​

47. ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។​ ប្រជាជន​គ្រប់​គ្នា​បាន​ស្រឡាញ់​រាប់អាន​ពួកគេ​ ហើយ​ព្រះអម្ចាស់​បាន​បន្ថែម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ទៅ​ក្នុង​ចំណោម​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ។​

សូមអានជំពូកពេញលេញ កិច្ចការ 2