គម្ពីរសញ្ញាថ្មី

កិច្ចការ 18:25-28 Khmer Christian Bible (KCB)

25. គាត់​បាន​ទទួល​ការ​អប់រំ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់​ ហើយ​ឆេះឆួល​ខាង​វិញ្ញាណ​ និង​បង្រៀន​បាន​យ៉ាង​ត្រឹមត្រូវ​អំពី​សេចក្ដី​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ព្រះយេស៊ូ​ ទោះបី​ជា​គាត់​ស្គាល់​ត្រឹមតែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ​

26. គាត់​ចាប់ផ្ដើម​ប្រកាស​យ៉ាង​មោះមុត​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​ពេល​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល​បាន​ឮ​ដូច្នេះ​ ក៏​នាំ​គាត់​មក​ ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់។​

27. កាល​លោក​អ័ប៉ុឡូស​មាន​បំណង​ឆ្លង​ទៅ​ស្រុក​អាខៃ​ ពួក​បងប្អូន​ក៏​លើក​ទឹកចិត្ដ​គាត់​ ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួល​ស្វាគមន៍​គាត់​ ហើយ​ពេល​គាត់​ទៅ​ដល់​ គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​បាន​ជឿ​ដោយសារ​ព្រះគុណ​

28. ដ្បិត​គាត់​ឆ្លើយ​បំភ្លឺ​ដល់​ជនជាតិ​យូដា​យ៉ាង​មាន​អំណាច​នៅ​ចំពោះ​មុខ​មហាជន​ ទាំង​បង្ហាញ​តាម​បទគម្ពីរ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ។​

សូមអានជំពូកពេញលេញ កិច្ចការ 18