គម្ពីរសញ្ញាថ្មី

កិច្ចការ 18:1-9 Khmer Christian Bible (KCB)

1. ក្រោយពី​ហេតុការណ៍​ទាំង​នោះ​ លោក​ប៉ូល​ក៏​ចាកចេញ​ពី​ក្រុង​អាថែន​ទៅ​ក្រុង​កូរិនថូស។​

2. នៅ​ក្រុង​នោះ​ លោក​ប៉ូល​បាន​ជួប​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា​ជា​អ្នក​ស្រុក​ប៉ុនតុស​ និង​នាង​ព្រីស៊ីល​ជា​ប្រពន្ធ​របស់​គាត់​ដែល​ទើប​មក​ពី​ស្រុក​អ៊ីតាលី​ ដ្បិត​ព្រះចៅ​អធិរាជ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិ​យូដា​ទាំង​អស់​ចាកចេញ​ពី​ក្រុង​រ៉ូម​ លោក​ប៉ូល​ក៏​ចូល​ទៅ​ជួប​ពួកគេ​

3. ហើយ​ ដោយ​ព្រោះ​អ្នក​ទាំង​ពីរ​មាន​មុខ​របរ​ជា​អ្នក​ធ្វើ​រោង​ដូច​គាត់​ គាត់​ក៏​ស្នាក់នៅ​ធ្វើ​ការ​ជាមួយ​ពួកគេ។​

4. រៀង​រាល់​ថ្ងៃ​សប្ប័ទ​ លោក​ប៉ូល​បាន​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​ ទាំង​ពន្យល់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​ឲ្យ​មាន​ជំនឿ​

5. រួច​កាល​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ​ លោក​ប៉ូល​ក៏​ជាប់​មមាញឹក​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ធ្វើ​បន្ទាល់​ដល់​ជនជាតិ​យូដា​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​

6. ប៉ុន្ដែ​ពេល​ពួកគេ​ចេះតែ​ប្រឆាំង​ និង​ជេរ​ប្រមាថ​គាត់​ គាត់​ក៏​រលាស់​សម្លៀក​បំពាក់​ រួច​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់គ្នា​ចុះ!​ ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។​ ចាប់​ពី​ពេល​នេះ​ទៅ​ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។​

7. បន្ទាប់មក​គាត់​ក៏​ចាកចេញ​ពី​សាលា​ប្រជុំ​ រួច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​យូស្ទុស​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដែល​ផ្ទះ​របស់​គាត់​នៅ​ជាប់​សាលា​ប្រជុំ​

8. រីឯ​លោក​គ្រីសប៉ុស​ជា​ប្រធាន​សាលា​ប្រជុំ​ និង​ក្រុម​គ្រួសារ​ទាំង​មូល​បាន​ជឿ​លើ​ព្រះអម្ចាស់​ ហើយ​អ្នក​ក្រុង​កូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់​លោក​ប៉ូល​បាន​ជឿ​ និង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ដែរ។​

9. នៅ​យប់​មួយ​ ព្រះអម្ចាស់​មាន​បន្ទូល​មក​លោក​ប៉ូល​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «កុំ​ខ្លាច​អី​ ចូរ​និយាយ​បន្ដ​ទៀត​ កុំ​នៅ​ស្ងៀម​ឡើយ​

សូមអានជំពូកពេញលេញ កិច្ចការ 18