1. ក្រោយពីហេតុការណ៍ទាំងនោះ លោកប៉ូលក៏ចាកចេញពីក្រុងអាថែនទៅក្រុងកូរិនថូស។
2. នៅក្រុងនោះ លោកប៉ូលបានជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាជាអ្នកស្រុកប៉ុនតុស និងនាងព្រីស៊ីលជាប្រពន្ធរបស់គាត់ដែលទើបមកពីស្រុកអ៊ីតាលី ដ្បិតព្រះចៅអធិរាជក្លូឌាសបានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម លោកប៉ូលក៏ចូលទៅជួបពួកគេ
3. ហើយ ដោយព្រោះអ្នកទាំងពីរមានមុខរបរជាអ្នកធ្វើរោងដូចគាត់ គាត់ក៏ស្នាក់នៅធ្វើការជាមួយពួកគេ។
4. រៀងរាល់ថ្ងៃសប្ប័ទ លោកប៉ូលបានជជែកវែកញែកនៅក្នុងសាលាប្រជុំ ទាំងពន្យល់ជនជាតិយូដា និងជនជាតិក្រេកឲ្យមានជំនឿ
5. រួចកាលលោកស៊ីឡាស និងលោកធីម៉ូថេបានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ជាប់មមាញឹកក្នុងការប្រកាសព្រះបន្ទូល និងធ្វើបន្ទាល់ដល់ជនជាតិយូដាថា ព្រះយេស៊ូជាព្រះគ្រិស្ដ
6. ប៉ុន្ដែពេលពួកគេចេះតែប្រឆាំង និងជេរប្រមាថគាត់ គាត់ក៏រលាស់សម្លៀកបំពាក់ រួចនិយាយទៅពួកគេថា៖ «ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាចុះ! ឯខ្ញុំគ្មានទោសឡើយ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯសាសន៍ដទៃវិញ»។
7. បន្ទាប់មកគាត់ក៏ចាកចេញពីសាលាប្រជុំ រួចចូលទៅក្នុងផ្ទះរបស់បុរសម្នាក់ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដែលផ្ទះរបស់គាត់នៅជាប់សាលាប្រជុំ