គម្ពីរសញ្ញាថ្មី

កិច្ចការ 17:8-13 Khmer Christian Bible (KCB)

8. ពួក​ជនជាតិ​យូដា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន​ និង​ពួក​អាជ្ញាធរ​ក្រុង​ដែល‍​បាន​ស្ដាប់​សេចក្ដី​ទាំង​នេះ​ជ្រួល​ច្របល់។​

9. ពេល​ពួកគេ​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន​ និង​អ្នក​ផ្សេង​ទៀត​រួច​ហើយ​ ពួកគេ​ក៏​ដោះលែង​អ្នក​ទាំង​នោះ។​

10. រីឯ​ពួក​បងប្អូន​ក៏​បណ្ដោះ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ទាំង​យប់​ទៅ​ក្រុង​បេរា​ភ្លាម​ ហើយ​ពេល​ទៅ​ដល់​ក្រុង​នោះ​ អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​

11. ប៉ុន្ដែ​ជនជាតិ​យូដា​ទាំង​នេះ​មាន​គំនិត​បើក​ចំហ​ជាង​ពួក​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​ ដ្បិត​ពួកគេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ដ​សង្វាត​ ទាំង​ស្រាវជ្រាវ​បទគម្ពីរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​ សេចក្ដី​ទាំង​នេះ​ត្រឹមត្រូវ​ ឬ​យ៉ាងណា។​

12. ដូច្នេះ​ហើយ​ ពួកគេ​ជាច្រើន​ក៏​ជឿ​ មាន​ទាំង​បុរស​ស្ដ្រី​ជនជាតិ​ក្រេក​ ដែល​មាន​មុខមាត់​ជាច្រើន​ផង​ដែរ​

13. ប៉ុន្ដែ​ពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹង​ថា​ លោក​ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​ នោះ​ពួកគេ​ក៏​មក​បំបះបំបោរ​ និង​ញុះញង់​បណ្ដាជន​នៅ​ក្រុង​នោះ​ឲ្យ​ជ្រួល​ច្របល់​ទៀត​

សូមអានជំពូកពេញលេញ កិច្ចការ 17