គម្ពីរសញ្ញាថ្មី

កិច្ចការ 17:11-16 Khmer Christian Bible (KCB)

11. ប៉ុន្ដែ​ជនជាតិ​យូដា​ទាំង​នេះ​មាន​គំនិត​បើក​ចំហ​ជាង​ពួក​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​ ដ្បិត​ពួកគេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ដ​សង្វាត​ ទាំង​ស្រាវជ្រាវ​បទគម្ពីរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​ សេចក្ដី​ទាំង​នេះ​ត្រឹមត្រូវ​ ឬ​យ៉ាងណា។​

12. ដូច្នេះ​ហើយ​ ពួកគេ​ជាច្រើន​ក៏​ជឿ​ មាន​ទាំង​បុរស​ស្ដ្រី​ជនជាតិ​ក្រេក​ ដែល​មាន​មុខមាត់​ជាច្រើន​ផង​ដែរ​

13. ប៉ុន្ដែ​ពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹង​ថា​ លោក​ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​ នោះ​ពួកគេ​ក៏​មក​បំបះបំបោរ​ និង​ញុះញង់​បណ្ដាជន​នៅ​ក្រុង​នោះ​ឲ្យ​ជ្រួល​ច្របល់​ទៀត​

14. ដូច្នេះ​ ពួក​បងប្អូន​ក៏​នាំ​លោក​ប៉ូល​ចេញ​ទៅ​សមុទ្រ​ភ្លាម​ រីឯ​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​ស្នាក់នៅ​ទី​នោះ​ដដែល‍។​

15. ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល​បាន​ទៅ​ជាមួយ​លោក​ប៉ូល​រហូត​ដល់​ក្រុង​អាថែន​ ហើយ​បាន​ត្រលប់​មក​វិញ​ ក្រោយពី​ទទួល​ពាក្យ​បណ្ដាំ​ឲ្យ​លោក​ស៊ីឡាស​ និង​លោក​ធីម៉ូថេ​ទៅ​តាម​លោក​ប៉ូល​ជា​ប្រញាប់។​

16. នៅពេល​លោក​ប៉ូល​កំពុង​រង់ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន​ វិញ្ញាណ​របស់​គាត់​ពុះ​កញ្ជ្រោល​ជា​ខ្លាំង​ ដោយ​គាត់​សង្កេត​ឃើញ​មាន​រូបព្រះ​ពាសពេញ​ក្រុង​នោះ​

សូមអានជំពូកពេញលេញ កិច្ចការ 17