គម្ពីរសញ្ញាថ្មី

កិច្ចការ 16:37-40 Khmer Christian Bible (KCB)

37. ពេលនោះ​លោក​ប៉ូល​ក៏​និយាយ​ប្រាប់​ពួកគេ​ថា៖​ «ពួកគេ​បាន​វាយ​យើង​ជា​ជនជាតិ​រ៉ូម​នៅ​ទី​ប្រជុំជន​ ហើយ​យក​ទៅ​ដាក់​គុក​ ដោយ​មិន​បាន​កាត់​ទោស​ឡើយ​ ឥឡូវ​នេះ​ តើ​ពួកគេ​កំពុង​បណ្ដេញ​យើង​ចេញ​ ដោយ​សម្ងាត់​ទៀត​ឬ?​ ទេ​ មិន​បាន​ទេ!​ គឺ​អ្នក​ទាំង​នោះ​ត្រូវ​មក​នាំ​យើង​ចេញ​ទៅ​ដោយ​ផ្ទាល់»។​

38. ដូច្នេះ​ ពួក​នគរបាល​ទាំង​នោះ​បាន​ប្រាប់​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​អំពី​ពាក្យ​សំដី​ទាំង​នេះ​ ហើយ​ពេល​ឮ​ថា​ពួកគាត់​ជា​ជនជាតិ​រ៉ូម​ ពួកគេ​ភ័យខ្លាច​ណាស់​

39. ដូច្នេះ​ ពួកគេ​ក៏​មក​សុំ​ទោស​ពួកគាត់​ ហើយ​នាំ​ពួកគាត់​ចេញ​ពី​គុក​ទាំង​អង្វរ​ពួកគាត់​ឲ្យ​ចេញ​ពី​ក្រុង​នោះ។​

40. ពេល​ចេញ​ពី​គុក​មក​ ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា​ ហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ ពួកគាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ​ រួច​ចាកចេញ​ទៅ។​

សូមអានជំពូកពេញលេញ កិច្ចការ 16