34. បន្ទាប់មក ឆ្មាំគុកបាននាំពួកគាត់ចូលទៅក្នុងផ្ទះ និងបានរៀបចំអាហារឲ្យពួកគាត់ ហើយឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលអរសប្បាយណាស់ ដោយបានជឿព្រះជាម្ចាស់។
35. លុះភ្លឺឡើង ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់នគរបាលឲ្យទៅប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ»
36. ដូច្នេះឆ្មាំគុកក៏ប្រាប់លោកប៉ូលអំពីសេចក្ដីទាំងនោះថា៖ «ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់គេឲ្យមក ដើម្បីដោះលែងពួកលោកហើយ ដូច្នេះ ឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។
37. ពេលនោះលោកប៉ូលក៏និយាយប្រាប់ពួកគេថា៖ «ពួកគេបានវាយយើងជាជនជាតិរ៉ូមនៅទីប្រជុំជន ហើយយកទៅដាក់គុក ដោយមិនបានកាត់ទោសឡើយ ឥឡូវនេះ តើពួកគេកំពុងបណ្ដេញយើងចេញ ដោយសម្ងាត់ទៀតឬ? ទេ មិនបានទេ! គឺអ្នកទាំងនោះត្រូវមកនាំយើងចេញទៅដោយផ្ទាល់»។
38. ដូច្នេះ ពួកនគរបាលទាំងនោះបានប្រាប់ពួកមន្ដ្រីគ្រប់គ្រងក្រុងអំពីពាក្យសំដីទាំងនេះ ហើយពេលឮថាពួកគាត់ជាជនជាតិរ៉ូម ពួកគេភ័យខ្លាចណាស់
39. ដូច្នេះ ពួកគេក៏មកសុំទោសពួកគាត់ ហើយនាំពួកគាត់ចេញពីគុកទាំងអង្វរពួកគាត់ឲ្យចេញពីក្រុងនោះ។
40. ពេលចេញពីគុកមក ពួកគាត់ក៏ទៅផ្ទះរបស់នាងលីឌា ហើយពេលបានជួបពួកបងប្អូន ពួកគាត់ក៏លើកទឹកចិត្ដពួកគេ រួចចាកចេញទៅ។