គម្ពីរសញ្ញាថ្មី

កិច្ចការ 16:1-6 Khmer Christian Bible (KCB)

1. លោក​ប៉ូល​បាន​ទៅ​ដល់​ក្រុង​ឌើបេ​ និង​ក្រុង​លីស្ដ្រា​ដែរ​ ហើយ​នៅ​ទី​នោះ​ មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ ជា​កូនប្រុស​របស់​ស្ដ្រី​ជនជាតិ​យូដា​ម្នាក់​ជា​អ្នក​ជឿ​ ប៉ុន្ដែ​ឪពុក​ជា​ជនជាតិ​ក្រេក​

2. សិស្ស​ម្នាក់​នោះ​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​ចំណោម​ពួក​បងប្អូន​នៅ​ក្រុង​លីស្ដ្រា​ និង​ក្រុង​អ៊ីកូនាម​

3. លោក​ប៉ូល​ចង់​យក​ធីម៉ូថេ​ទៅ​ជាមួយ​ដែរ​ ដូច្នេះ​ក៏​យក​គាត់​ទៅ​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ ដោយព្រោះ​តែ​ពួក​ជនជាតិ​យូដា​ដែល​នៅ​កន្លែង​ទាំង​នោះ​ ដ្បិត​ពួកគេ​គ្រប់​គ្នា​ដឹង​ថា​ ឪពុក​គាត់​ជា​ជនជាតិ​ក្រេក។​

4. នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​នានា​ ពួកគាត់​បាន​ប្រគល់​សេចក្ដី​បង្គាប់​ដែល​ពួក​សាវក​ និង​ពួក​ចាស់ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច​ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​តាម​

5. ដូច្នេះ​ ក្រុមជំនុំ​ទាំង​នោះ​ក៏​មាន​ជំនឿ​រឹងមាំ​ឡើង​ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​រាល់​ថ្ងៃ។​

6. ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ ដូច្នេះ​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​

សូមអានជំពូកពេញលេញ កិច្ចការ 16