គម្ពីរសញ្ញាថ្មី

កិច្ចការ 15:8-14 Khmer Christian Bible (KCB)

8. រីឯ​ព្រះជាម្ចាស់​ដែល​ជ្រាប​ពី​ចិត្ដ​របស់​មនុស្ស​ ព្រះអង្គ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ពួកគេ​ ដោយ​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ដែរ​

9. ព្រះអង្គ​រាប់​យើង​ និង​ពួកគេ​មិន​ខុស​ប្លែក​គ្នា​ឡើយ​ គឺ​សំអាត​ចិត្ត​របស់​ពួកគេ​ដោយសារ​ជំនឿ​

10. ឥឡូវ​នេះ​ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បងល​ព្រះជាម្ចាស់​ដោយ​ដាក់​នឹម​នៅ​ក​របស់​ពួក​សិស្ស​ដូច្នេះ​ ដែល​សូម្បី​តែ​ដូនតា​របស់​យើង​ និង​ខ្លួន​យើង​ផ្ទាល់​ក៏​មិន​អាច​ទ្រាំទ្រ​បាន​ផង?​

11. យើង​ជឿ​ថា​ យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​ដូចជា​ពួកគេ​ដែរ»។​

12. ពេល​នោះ​មនុស្ស​គ្រប់គ្នា​បាន​ស្ងៀមស្ងាត់​ ហើយ​ស្ដាប់​លោក​បារណាបាស​ និង​លោក​ប៉ូល​រៀបរាប់​អំពី​ទីសំគាល់​ និង​ការ​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់​ នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។​

13. ក្រោយពី​អ្នក​ទាំង​ពីរ​នោះ​និយាយ​ចប់​ហើយ​ លោក​យ៉ាកុប​បាន​ឆ្លើយ​ថា៖​ «បងប្អូន​អើយ!​ សូម​ស្ដាប់​ខ្ញុំ​

14. លោក​ស៊ីម៉ូន​បាន​ប្រាប់​រួច​ហើយ​អំពី​របៀប​ដែល​តាំង​ពី​ដំបូង​ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ជ្រើសរើស​ប្រជារាស្ដ្រ​មួយ​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​

សូមអានជំពូកពេញលេញ កិច្ចការ 15