គម្ពីរសញ្ញាថ្មី

កិច្ចការ 15:37-41 Khmer Christian Bible (KCB)

37. ពេល​នោះ​លោក​បារណាបាស​ចង់​យក​លោក​យ៉ូហាន​ ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ដែរ​

38. ប៉ុន្ដែ​លោក​ប៉ូល​យល់​ឃើញ​ថា​ មិន​គួរ​យក​ម្នាក់​នេះ​ទៅ​ជាមួយ​ឡើយ​ ព្រោះ​អ្នក​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ពួកគាត់​ កាល​នៅ​ស្រុក​ប៉ាមភីលា​ ហើយ​មិន​បាន​ធ្វើ​ការងារ​ជាមួយ​ពួកគាត់​ទេ។​

39. ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ដូច្នេះ​ ពួកគេ​ក៏​ចែក​ផ្លូវ​គ្នា​ គឺ​លោក​បារណាបាស​បាន​យក​លោក​ម៉ាកុស​ចុះ​សំពៅ​ជាមួយ​ទៅ​កោះ​គីប្រុស​

40. រីឯ​លោក​ប៉ូល​វិញ​ បាន​ជ្រើសរើស​លោក​ស៊ីឡាស​ ហើយ​ចេញ​ដំណើរ​ទៅ​ ដោយ​មាន​ពួក​បងប្អូន​ផ្ទុកផ្ដាក់​គាត់​ទៅ​ក្នុង​ព្រះគុណ​របស់​ព្រះអម្ចាស់​

41. រួច​ពួកគាត់​បាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​ ព្រមទាំង​បាន​ពង្រឹង​ក្រុមជំនុំ​នានា។​

សូមអានជំពូកពេញលេញ កិច្ចការ 15