36. ប៉ុន្មានថ្ងៃក្រោយមក លោកប៉ូលបាននិយាយទៅលោកបារណាបាសថា៖ «យើងត្រលប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមក្រុងទាំងឡាយដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ មើល៍ តើពួកគេយ៉ាងណាទៅហើយ»
37. ពេលនោះលោកបារណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុសទៅជាមួយដែរ
38. ប៉ុន្ដែលោកប៉ូលយល់ឃើញថា មិនគួរយកម្នាក់នេះទៅជាមួយឡើយ ព្រោះអ្នកនេះបានដកខ្លួនចេញពីពួកគាត់ កាលនៅស្រុកប៉ាមភីលា ហើយមិនបានធ្វើការងារជាមួយពួកគាត់ទេ។
39. ពេលមានការខ្វែងគំនិតគ្នាខ្លាំងដូច្នេះ ពួកគេក៏ចែកផ្លូវគ្នា គឺលោកបារណាបាសបានយកលោកម៉ាកុសចុះសំពៅជាមួយទៅកោះគីប្រុស
40. រីឯលោកប៉ូលវិញ បានជ្រើសរើសលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្ដាក់គាត់ទៅក្នុងព្រះគុណរបស់ព្រះអម្ចាស់
41. រួចពួកគាត់បានធ្វើដំណើរកាត់តាមស្រុកស៊ីរី និងស្រុកគីលីគា ព្រមទាំងបានពង្រឹងក្រុមជំនុំនានា។