គម្ពីរសញ្ញាថ្មី

កិច្ចការ 15:1-7 Khmer Christian Bible (KCB)

1. នៅ​ពេល​នោះ​ មាន​អ្នក​ខ្លះ​បាន​ចុះ​ពី​ស្រុក​យូដា​មក​បង្រៀន​ពួក​បងប្អូន​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​កាត់ស្បែក​តាម​ទំនៀម​ទម្លាប់​របស់​លោក​ម៉ូសេ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ឡើយ»។​

2. ដូច្នេះ​ ក្រោយពី​លោក​ប៉ូល​ និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​ពួក​អ្នក​ទាំង​នោះ​ ព្រមទាំង​សួរ​ដេញដោល​យ៉ាង​ខ្លាំង​រួច​មក​ ពួក​បងប្អូន​ក៏​ចាត់​លោក​ប៉ូល​ និង​លោក​បារណាបាស​ ព្រមទាំង​អ្នក​ខ្លះ​ទៀត​ពី​ក្នុង​ចំណោម​ពួកគេ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ជួប​ពួក​សាវក​ និង​ពួក​ចាស់ទុំ​អំពី​រឿង​នេះ។​

3. ដូច្នេះ​ ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​ពួកគាត់​ រួច​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភេនីស​ និង​ស្រុក​សាម៉ារី​ ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​ប្រែចិត្ដ​ជឿ​របស់​សាសន៍​ដទៃ​ ដូច្នេះ​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។​

4. ពេល​មក​ដល់​ក្រុង​យេរូសាឡិម​ ក្រុមជំនុំ​ ពួក​សាវក​ និង​ពួក​ចាស់ទុំ​បាន​ស្វាគមន៍​ពួកគាត់​ ហើយ​ពួកគាត់​ក៏​រៀបរាប់​ប្រាប់​ពី​កិច្ចការ​ទាំងឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់​

5. នោះ​មាន​អ្នក​ខ្លះ​ពី​ខាង​គណៈ​ផារិស៊ី​ ដែល​ជឿ​បាន​ក្រោក​ឈរ​ឡើង​និយាយ​ថា៖​ «ត្រូវ​តែ​កាត់ស្បែក​ឲ្យ​ពួកគេ​ និង​បង្គាប់​ពួកគេ​ឲ្យ​កាន់​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ»។​

6. បន្ទាប់មក​ ពួក​សាវក​ និង​ពួក​ចាស់ទុំ​បាន​ជួបជុំ​គ្នា​ដើម្បី​ពិចារណា​អំពី​បញ្ហា​នេះ។​

7. ក្រោយពី​បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​មក​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ បងប្អូន​ដឹង​ហើយ​ថា​ តាំង​ពី​គ្រា​មុន​ ព្រះជាម្ចាស់​បាន​ជ្រើសរើស​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គឺ​តាមរយៈ​មាត់​របស់​ខ្ញុំ​ សាសន៍​ដទៃ​បាន‍​ឮ​ព្រះបន្ទូល​នៃ​ដំណឹង​ល្អ​ ហើយ​ជឿ​

សូមអានជំពូកពេញលេញ កិច្ចការ 15