គម្ពីរសញ្ញាថ្មី

កិច្ចការ 14:2-12 Khmer Christian Bible (KCB)

2. ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះញង់​ពួក​សាសន៍​ដទៃ​ឲ្យ​មាន​គំនិត​អាក្រក់​នឹង​ពួក​បងប្អូន។​

3. ទោះជា​យ៉ាងណា​ក្ដី​ ពួកគាត់​បាន​ស្នាក់នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ ទាំង​ប្រកាស​យ៉ាង​ក្លាហាន​ដោយ​ពឹង​អាង​លើ​ព្រះអម្ចាស់​ ដែល​បាន​បញ្ជាក់​អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដោយ​ប្រទាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ផ្សេងៗ​ឲ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគាត់។​

4. ដូច្នេះ​ហើយ​ បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែកបាក់​គ្នា​ អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​ អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។​

5. កាល​ពួក​ជនជាតិ​យូដា​ និង​ពួក​សាសន៍​ដទៃ​ ព្រមទាំង​ពួក​មេ​ដឹកនាំ​របស់​ពួកគេ​ឃុបឃិត​គ្នា​ចង់​ធ្វើ​បាប​ និង​គប់​ពួកគាត់​នឹង​ដុំ​ថ្ម​

6. ពេល​ពួកគាត់​ដឹង​ ក៏​ភៀសខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ក្នុង​ស្រុក​លូកៅនា​ ដូចជា​ក្រុង​លីស្ត្រា​ ក្រុង​ឌើបេ​ និង​តំបន់​ជុំវិញ​

7. ហើយ​ពួក​គាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ទី​នោះ។​

8. នៅ​ក្រុង​លីស្ដ្រា​ មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ​ គាត់​ខ្វិន​ពី​កំណើត​មិន​ដែល​ដើរ​បាន​ឡើយ។​

9. ពេល​លោក​ប៉ូល​កំពុង​និយាយ​ បុរស​នោះ​បាន​ស្ដាប់​ ហើយ​លោក​ប៉ូល​ក៏​សម្លឹង​មើល​គាត់​ ពេល​ឃើញ​ថា​គាត់​មាន​ជំនឿ​នឹង​ប្រោស​ឲ្យ​ជា​បាន​

10. ក៏​និយាយ​ខ្លាំងៗ​ថា៖​ «ចូរ​ក្រោក​ឈរ​ឡើង!‍»​ គាត់​ក៏​ស្ទុះ​ឡើង​ ហើយ​ដើរ​បាន។​

11. ពេល​បណ្ដាជន​បាន​ឃើញ​អ្វី​ដែល​លោក​ប៉ូល​បាន​ធ្វើ​ ពួកគេ​ក៏​ស្រែក​ជា​ភាសា​លូកៅនា​ថា៖​ «ពួក​ព្រះ​បាន​ប្រែ​ខ្លួន​ជា​មនុស្ស​ចុះ​មក​រក​យើង​ហើយ!»​

12. ពេល​នោះ​គេ​ហៅ​លោក​បារណាបាស​ថា​ ព្រះ​សេយូស​ ហើយ​ហៅ​លោក​ប៉ូល​ថា​ ព្រះ​ហ៊ើមេស​ ព្រោះ​គាត់​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​និយាយ។​

សូមអានជំពូកពេញលេញ កិច្ចការ 14