2. មើល៍ ខ្ញុំប៉ូលសូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាកាត់ស្បែក នោះព្រះគ្រិស្ដគ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាទេ
3. ខ្ញុំសូមធ្វើបន្ទាល់ម្តងទៀតដល់អ្នកទាំងអស់ដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចប្រព្រឹត្ដតាមគម្ពីរវិន័យគ្រប់ជំពូក។
4. អ្នករាល់គ្នាដែលចង់ឲ្យបានរាប់ជាសុចរិតដោយសារក្រឹត្យវិន័យ នោះត្រូវបែកចេញពីព្រះគ្រិស្ដ និងបានបាត់បង់ព្រះគុណហើយ។
5. ដ្បិតយើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិតតាមរយៈព្រះវិញ្ញាណ និងដោយសារជំនឿ
6. ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
7. អ្នករាល់គ្នារត់បានល្អហើយ តើអ្នកណារារាំងអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិត?
8. ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមកពីព្រះមួយអង្គដែលបានត្រាស់ហៅអ្នករាល់គ្នាទេ។
9. មេនំប៉័ងបន្តិចបន្តួចធ្វើឲ្យម្សៅទាំងអស់ដោរឡើង។
10. នៅក្នុងព្រះអម្ចាស់ ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ ប៉ុន្ដែអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ទោះបីអ្នកនោះជានរណាក៏ដោយ គេនឹងទទួលទោស។
11. បងប្អូនអើយ! បើខ្ញុំនៅតែប្រកាសអំពីការកាត់ស្បែក តើហេតុអ្វីបានជាខ្ញុំនៅតែត្រូវគេបៀតបៀនដូច្នេះ? បើខ្ញុំប្រកាសដូច្នោះមែន នោះឈើឆ្កាងលែងធ្វើឲ្យមានការជំពប់ដួលទៀតហើយ។
12. ខ្ញុំចង់ឲ្យពួកអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ក្រៀវខ្លួនឯងទៅ។
13. បងប្អូនអើយ! ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅឲ្យមានសេរីភាព ប៉ុន្ដែកុំប្រើសេរីភាពនោះទុកជាឱកាសដល់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ចុះ
14. ដ្បិតគម្ពីរវិន័យទាំងមូលបានសម្រេចនៅក្នុងមួយឃ្លានេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង»
15. ប៉ុន្ដែបើអ្នករាល់គ្នាប្រខាំគ្នា ហើយបំផ្លាញគ្នាដូច្នេះ ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាត្រូវវិនាសដោយសារគ្នាឯង។
16. ដូច្នេះ ខ្ញុំសូមប្រាប់ថា ចូរដើរតាមព្រះវិញ្ញាណចុះ នោះអ្នកមិនធ្វើតាមចំណង់តណ្ហាខាងសាច់ឈាមឡើយ
17. ដ្បិតសាច់ឈាមប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ រីឯព្រះវិញ្ញាណក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ដូច្នេះ អ្នករាល់គ្នាមិនធ្វើអ្វីដែលអ្នករាល់គ្នាចង់ទេ
18. ប៉ុន្ដែបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមគម្ពីរវិន័យទេ។
19. រីឯកិច្ចការរបស់សាច់ឈាមវិញ ច្បាស់ណាស់គឺ អំពើអសីលធម៌ខាងផ្លូវភេទ សេចក្តីស្មោកគ្រោក ល្មោភកាម