13. បងប្អូនអើយ! ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅឲ្យមានសេរីភាព ប៉ុន្ដែកុំប្រើសេរីភាពនោះទុកជាឱកាសដល់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ចុះ
14. ដ្បិតគម្ពីរវិន័យទាំងមូលបានសម្រេចនៅក្នុងមួយឃ្លានេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង»
15. ប៉ុន្ដែបើអ្នករាល់គ្នាប្រខាំគ្នា ហើយបំផ្លាញគ្នាដូច្នេះ ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាត្រូវវិនាសដោយសារគ្នាឯង។
16. ដូច្នេះ ខ្ញុំសូមប្រាប់ថា ចូរដើរតាមព្រះវិញ្ញាណចុះ នោះអ្នកមិនធ្វើតាមចំណង់តណ្ហាខាងសាច់ឈាមឡើយ
17. ដ្បិតសាច់ឈាមប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ រីឯព្រះវិញ្ញាណក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ដូច្នេះ អ្នករាល់គ្នាមិនធ្វើអ្វីដែលអ្នករាល់គ្នាចង់ទេ
18. ប៉ុន្ដែបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមគម្ពីរវិន័យទេ។